ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់រងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដនឹងម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូបុករថយន្តក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៥និង០១នាទី ថ្ងៃសៅរ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ ១៧៣-១៧៤ ភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរម៉ូតូម៉ាកវេវ ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ បើកបរពីជើងទៅត្បូង ដោយឈ្មោះ ស៊ឹម សំណាង ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ របួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព) ។

ចំណែកអ្នកបើរបររថយន្តម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខកោះកុង2A.0435(បើកបរទិសដៅពីត្បូងទៅជើង) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន) ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះវាស់វែងធ្វើកំណត់ហេតុប្រមូលយកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ រីឯអ្នករងរបួសបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

មូលហេតុបឋម បង្កឡើងដោយអ្នកបើកបររថយន្តសាំងយ៉ុងបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបរម៉ូតូមានល្បឿនលឿន ៕ ប៊ុនរិទ្ធី


ចែករំលែក៖