ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត បុកនឹងរថយន្ត

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត បុកនិងរថយន្ត ក្នុងទឹសដៅស្របគ្នា(ពីជើងទៅត្បូង) បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង០១ៈ០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ៧កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ លើកំណាត់ផ្លវជាតិលេខ៦ ភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាក ហ៊ីយ៉ាន់ដាយសណ្តោងសឺមុីរុឺម៉ក ក្បាលពណ៌ស.ខៀវ ស្លាកលេខកំពង់ចាម 3A.7001 សឺមុីរុឺម៉កលេខ4A.0314(ដឹកមើមដំឡូងមី) បើកបរដោយឈ្មោះ ធឹម .បញ្ញា ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិជប់ ឃុំជប់ ស្រុកជប់ ខេត្តត្បូងឃ្មុំ(របួសធ្ងន់) ។

ចំណែក រថយន្តម៉ាកហ៊ីយ៉ាន់ដាយ(៥ផ្លូវ) ពណ៌ស ស្លាកលេខកំពង់ចាម 3A.1382(ដឹកមើមដំឡូងមី) បើកបរដោយឈ្មោះ ឆុង សុខុម ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិត្រពាំងថ្ម ឃុំជៀច ស្រុកកំចាយមា ខេត្តព្រៃវែង (គ្មានរបួស)។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដោយសារអ្នកបើកបររថយន្តសណ្តោងសឺមុីរុឺម៉កឈ្មោះ ធឹម បញ្ញា បើកបរក្នុងស្ថានភាពងងុយគេង និងមានល្បឿនលឿន ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុ បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និងប្រមូល វត្ថុតាងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោងរង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖