ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់លង់ទឹកទន្លេស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់លង់ទឹកទន្លេ ស្លាប់ កាលពីវេលាម៉ោង ១២.៣៥នាទីនៅថ្ងៃទី២១ខែសីហាឆ្នាំ២០១៨ នៅភូមិ បាឡត ឃុំ ពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

ជនរងគ្រោះ ឈ្មោះម៉ន មែន ភេទប្រុស អាយុ៣១ ឆ្នាំ នៅភូមិជីមាស ឃុំម្សាក្រង ស្រុកស្ទោង។

តាមការបំភ្លឺពីឈ្មោះ ផាន់ ជា ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិបាឡត ឃុំពាមបាង បញ្ជាក់ ថា:នៅម៉ោងប្រហែលជា12 ថ្ងៃត្រង់ជនរងគ្រោះបានទៅដាក់លប ជាមួយឈ្មោះ អ៊ាន អ៊ុចភេទ ប្រុស នៅចំនុចមាត់ទន្លេក្នុងភូមិបាឡត ដោយក្នុងពេលដាក់លបជនរងគ្រោះនៅលើទូកចំណែកឈ្មោះអ៊ាន អ៊ុច ពាក់បំពង់អ៊ុកស៊ីសែនចុះក្នុងទឹក។

លុះពេលដាក់រួចឈ្មោះ អ៊ានអ៊ុច បានឡើងមកលើទូកវិញ ពេលនោះជនរងគ្រោះ ក៏សុំឈ្មោះអ៊ាន អ៊ុច សាកពាក់បំពង់អ៊ុកស៊ីសែនចុះមុជទឹកម្តង ( មិនធ្លាប់ពាក់បំពង់អ៊ុកស៊ីសែនមុជទឹកទេ) ក្រោយពីចុះទៅក្នុងទឹកបានមួយសន្ទុះ ឈ្មោះ អ៊ាន អ៊ុច ឃើញកំពួញប្រូចៗ ( ពពុះទឹក) ពីក្រោមទឹកនៅតែមួយកន្លែង ខ្លួនក៏ មុចទៅតាម ទាញឈ្មោះម៉ន មែន មកពីក្នុងទឹក ក៏សន្លប់បាត់ស្មារតីហើយ តែនៅមានដង្ហើមនៅឡើយ ឈ្មោះអ៊ុច បាន ដឹក ជនរងគ្រោះមកផ្ទះនៅភូមិបាឡតដើម្បី ជួយ សង្គ្រោះ តែជនរងគ្រោះនៅតែនិយាយមិនកើត មិនដឹខ្លួនដដែល ខ្លួនក៏បាននាំជនរងគ្រោះបន្តមកផ្ទះឯភូមិជីមាស ឃុំម្សាក្រង ពេលមកដល់ផ្ទះ បានហៅរថយន្តពេទ្យមកយកបន្តទៅមន្ទីពេទ្យ តែពេលរថយន្ត ពេទ្យមកដល់ មិនទាន់បានលើកដាក់រថយន្តផង ជនរងគ្រោះ ក៏ដាច់ខ្យល់ស្លាប់តែម្តង។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ច គ្រូពេទ្យ ឃុំ អាជ្ញាធរ ភូមិ ឃុំ ចុះដល់កន្លែងកើតហេតុផ្ទះជនរងគ្រោះ ពិនិត្យ សព ឃើញថា ពិតជា ស្លាប់ដោយសារ លង់ទឹកពិតប្រាកដមែន ពុំមានស្លាកស្នាមអ្វីផ្សេងទេ រួចបានប្រគល់សាកសព ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី


ចែករំលែក៖