ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់លោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាថ្មី ហើយស្រែកឲ្យគេជួយ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់មិនដឹងមានវិបត្តិអ្វីបានលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាថ្មី ហើយស្រែកឲ្យគេជួយ សំណាងល្អត្រូវបានប្រជាពលរដ្ឋជួយទាន់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង៤រសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់កំពុងតែចងឫស្សីនៅក្នុងទន្លេ ហើយស្រេកទឹក ក៏ចេញទូកទៅរកទឹកហូប ក៏ស្រាប់តែឃើញបុរសម្នាក់លោតទំលាក់ខ្លួនពីលើស្ពានជ្រោយចង្វាថ្មី ចុះមកក្នុងទឹកទន្លេ ហើយបានស្រែកថា ជួយផងៗ ដោយអណ្តែតចេញពីកន្លែងកើតហេតុ បានប្រហែល១០០ម៉ែត្រ គាត់និងកូនពីរនាក់ទៀត ក៏ចេញទូកទៅជួយស្រង់មកលើគោកតែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយមន្ទីរពេទ្យកាលម៉ែតដឹកទៅសង្គ្រោះ ៕ ជ្រោយពេជ្រ


ចែករំលែក៖