ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សង្ស័យស្រវឺងស្រាជិះម៉ូតូបុកម៉ូតូមួយគ្រឿងទៀតពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស៣នាក់រងរបួសធ្ងន់ ស្រាលដោយករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកស្របទិសគ្នា​កាលពី​វេលា​ម៉ោង​៥និង​៤៥​នាទីល្ងាច ​ថ្ងៃទី​១៦ ខែតុលា ​ឆ្នាំ​២០១៧​ នៅលើ​ផ្លូវជាតិ​លេខ​១ ​ស្ថិតក្នុង​ភូមិ​លៀប ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​

តាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា អ្នកបើកម៉ូតូបង្កហេតុ ឈ្មោះ យឹម សុ​ភ័​ណ្ឌ ​អាយុ៣១​ឆ្នាំ មុខរបរ​បុគ្គ​លិ​កធ​នាគារ​ឯកជន​ មាន​ទីលំនៅ​ភូមិថ្នល់កែង ឃុំពពែ​ត ស្រុកស្វាយទាប ខេត្តស្វាយរៀង​ខណៈស្រវឺងស្រាជោក រងរបួសធ្ងន់ ត្រូវបានដឹកមកកាន់មន្ទីរពេទ្យខេត្តស្វាយរៀង។

ចំណែកជនរងគ្រោះ២នាក់ឪពុកកូនមានឈ្មោះ មាស សា​វ៉េ​ត អាយុ ៤៥​ឆ្នាំ មុខរ​បរជាកសិករ​ និង​កូនស្រី​មានឈ្មោះ សេង សុ​ឃីម អាយុ​១០​ឆ្នាំ​ មុខរបរ​ជា​សិស្ស​​ មាន​ទីលំនៅ​ភូមិ ថ្នលកែង ឃុំ​កណ្តៀ​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​ដោយជិះម៉ូតូ​មួយគ្រឿង​ម៉ាក់ ហុងដា សេ ​១០០​ ស៊េរី​ចាស់ អត់ស្លាកលេខ ខូចខាតយ៉ាងដំណំ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមាន​បុរស​ម្នាក់​ជិះ​ម៉ូតូមួយគ្រឿង​ម៉ាក់ហុងដា សេ​១០០​ ស៊េរី​ចាស់ អត់ស្លាកលេខបានឌុប​កូនស្រីធ្វើដំណើរពីកើតមកលិចលើកំណាត់ផ្លូវជាតិលេខ១ ខណៈនោះស្រាប់តែមានម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០១៦ អត់ស្លាកលេខ បើកបរដោយបុរសម្នាក់សង្ស័យស្រវឺងស្រាជិះរេពេញផ្លូវ ស្រាប់តែទៅបុកពីក្រោយពេញទំហឺងបណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឺង។

ក្រោយមក សមត្ថកិច្ចបានមកដល់វាស់វែង និងដឹកមកកាន់មន្ទីរពេទ្យខេត្ត និងវាស់វែងព្រមទាំងអូសវត្ថតាងទាំង២គ្រឿងយកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​ស្វាយទាប​ដើម្បី​រង់ចាំ​​ដោះស្រាយ​នៅពេល​ក្រោយ​៕ យឹម សុថាន


ចែករំលែក៖