ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សតិមិនគ្រប់ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័មរកសាច់ញាតិមិនឃើញ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋប្រទះឃើញសាកសពនៅក្នុងទឹកប្រឡាយ កាលពីវេលាម៉ោង១១ និង១៥នាទីព្រឹក ថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នៅភូមិសាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសព ភេទប្រុស ជនជាតិខ្មែរ មិនស្គាល់អត្តសញ្ញាណ មិនដឹងស្រុក​កំណើត និងទីលំនៅណាទេ ។

តាមការបំភ្លឺរបស់ឈ្មោះ ខាត់ ប៉ិច ភេទប្រុស អាយុ ៦៦ឆ្នាំ នៅភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ខេត្ត​កំពង់ធំ បានបំភ្លឺថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅវេលាម៉ោងប្រហែល១១:១៥នាទី ខ្លួនបានដឹកគោទៅឲ្យស៊ីស្មៅ នៅប្រឡាយទឹក ស្ថិតនៅភូមិសាលាស្រុក ឃុំកកោះ ស្រុកសន្ទុក ខេត្ត​កំពង់ធំ ស្រាប់តែប្រទះ​ឃើញសាកសពមនុស្សមិនស្គាល់អត្តសញ្ញាណនៅក្នុងប្រឡាយទឹក ប្រជាពលរដ្ឋនៅទីកន្លែងនោះ បានរៀប​រាប់ថា៖​ ពួកគាត់មិនស្គាល់ជននេះទេ គេបានមកស្នាក់នៅក្នុងរោងម្ចាស់ទុកចោលជាយូរមកហើយ ។ ក្រោយបានឃើញដូចនេះ ខ្លួនបានរាយការណ៍ជូនលោកនាយប៉ុស្តិ៍នគរ បាលរដ្ឋបាលឃុំកកោះ ។

ដឹងព័ត៌មានខាងលើ កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកកោះ និងក្រុមបឹក្សាឃុំពេទ្យមណ្ឌលសុខភាពកកោះ ចុះដល់កន្លែងកើត ហេតុដើម្បីពិនិត្យសព និងកន្លែងកើតហេតុ ។

ឆ្លងកាតរពិនិត្យសព នៅលើបបូរមាត់មានភក់នៅក្នុងមាត់ហើយលើដងខ្លួនសាកសព ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ ។

ទើបការសន្ឋិដ្ឋាន ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនេះ ពិតជាបានស្លាប់ដោយសារលង់ ទឹកពិតប្រាកដមែន ពុំមានពាក់ព័ន្ធ នឹងអំពើឃាត់កម្មឡើយ ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ ជាមនុស្សមានសតិមិនគ្រប់ មិនដឹងបាយទឹកឯណា ។

សមត្ថកិច្ចធ្វើកំណត់ហេតុរួច ដំកល់សាកសពទុកសិន រង់ចាំមើលសាច់ញាតិមកមើលបើគ្មានទេ និងរំលាយសពតាមក្រោយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖