ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាបើករថយន្តមួយគ្រឿងម៉ាក HYUNDAI បុករះបង្គោលឡាក់ បាក់អស់៤ដើម ហើយបើកចូលទៅបុកការ៉ាស់សាំងតេលាបណ្ដាលឲ្យ បាក់ទូចាក់សំាងអស់មួយផ្ទាំង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា បានបើករថយន្ដមួយគ្រឿងម៉ាក HYUNDAl ជ្រុលទៅបុករះ រទេះសំរាម និង បង្គោលឡាក់ បាក់អស់៤ដើម នៅមុខក្រសួងវប្បធម៌ ហើយបន្តបើកចូលទៅបុកការ៉ាស់សាំងតេលា បណ្ដាលឲ្យបាក់ទូចាក់សំាងអស់មួយផ្ទាំង ចំណែកឯរថយន្ដការខូចខាតផ្នែកពីមុខ យ៉ាងដំណំ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី១៦ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្ដម ក្បែរស្ពានអាកាសក្បាលថ្នល់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពី កន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើក រថយន្ដមួយគ្រឿងម៉ាក HYUNDAI ពណ៌ខ្មៅពាក់ស្លាកលេខ ពណ៌លឿង AT18.20460 ក្នុងស្ថានភាពស្រវឹងស្រាជោកជាំដែលធ្វើដំណើរទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងល្បឿន ខណៈពេលមកដល់ និង ចំណុចកើតហេតុ ក៏បានរេចង្កូតបុករះរទេះសំរាមរាយសំរាមពេញផ្លូវ និង បង្គោលឡាក់បាក់អស់ចំនួន៤ដើម នៅមុខក្រសួងវប្បធម៌ និង ជ្រុលមកបុកការ៉ាស់សាំង តេលារងការខូចខាត បាក់ទូរកន្លែងចាក់សាំង មួយផ្ទាំង រថយន្ដខ្ទេចផ្នែកពីមុខ យ៉ាងដំណំ បុកហើយភ្លាមៗ ម្ចាស់ការ៉ាស់សាំង បានយកបំពង់ពន្លត់អគ្គិភ័យចំនួន៤បំពង់ មកបាញ់ការពារសាន្ថភាពខ្លាចមានការឆាបឆេះ ក្នុងករណីនេះ មិនមានអ្នករងរបួសនោះទេ។

ក្រោយពេលកើតសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងហេតុបានវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះ ស្រាយទៅតាមផ្លូវច្បាប់ ៕ ស រស្មី


ចែករំលែក៖