ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់បន្ទាប់ពីត្រូវរថយន្តបុកហើយដួលម៉ូតូខ្ទាតចូលក្រោមឡាន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសម្នាក់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីត្រូវបានដួលម៉ូតូហើយខ្ទាតចូលក្នុងរថយន្តដឹកទំនិញនៅវេលាម៉ោង15និង30នាទីថ្ងៃទី30 ខែកក្កដា ឆ្នាំ2017លើផ្លូវជាតិលេខ4ចន្លោះគីឡូម៉ែត្រ 208-209ស្ថិតក្នុងភូមិថ្មធំ ឃុំរាមស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជុំវិញហេតុនេះ បើយោងតាមប្រភពកន្លែងកើតហេតុបានអះអាងថា នៅថ្ងៃទី30 ខែកក្កដា ឆ្នាំ2017 វេលាម៉ោង15និង30នាទី លើផ្លូវជាតិលេខ4 ចន្លោះគីឡូម៉ែត្រ 208-209 ស្ថិតនៅក្នុងភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្ត 01គ្រឿងម៉ាក HINO ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 3A-2010 សណ្ដោងរ៉ឺម៉ក់កុងតឺន័រ (ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន S B ) បើកបរដោយឈ្មោះ ង៉ែត ពៅ ភេទ ប្រុស ឆ្នាំកំណើត 25-10-1972 មានទីលំនៅសង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានទិសដៅពី ខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ។

លុះដល់ចំណុចខាងលើ ក៏ប៉ះនឹងម៉ូតូ1គ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅពាក់ស្លាកលេខ កំពត1G-8433 បើកបរដោយឈ្មោះ ម៉ូង ចន ភេទ ប្រុស អាយុ 56ឆ្នាំ មុខរបរ សន្តិសុខរោងចក្រ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទិសដៅស្របគ្នា។

គ្រោះថ្នាក់នេះបណ្ដាលឲ្យ៖ អ្នកបើកបរម៉ូតូឈ្មោះ ម៉ូង ចន ស្លាប់ភ្លាមៗនៅនិង កន្លែង អ្នកបើកបររថយន្តត្រូវបានកំលាំង នគរបាលឃាត់ខ្លួនរួមទាំងវត្ថុតាង បញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តព្រះសីហនុ៕ឆ្លាម សមុទ្រ


ចែករំលែក៖