ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ដោយសារបើកបរម៉ូតូក្នុងស្ថានភាពស្រវឹងបុករថយន្ដ

ចែករំលែក៖

ខេត្តកំពង់ធំ៖ អ្នកបើកបរម៉ូតូ បើកក្នុងស្ថានភាពស្រវឹង និងមានល្បឿនលឿន បុករថយន្ដឈប់នៅថ្នល់កាលពីវេលាម៉ោង២១និង៤៥នាទី ថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១៨៧-១៨៨ ភូមិតារាម ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុក រថយន្តឈប់លើទ្រូងផ្លូវ ក្នុងទឹសដៅស្របគ្នា ពីលិចទៅកើត បណ្តាលឲបុរសម្នាក់ ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់

អ្នកបើកបរ ម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ពណ៌ទឹកមាស ស្លាកលេខកំពង់ធំ1H.6546 ឈ្មោះ ស៊ីណី ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិត្រាំខ្លា ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ មិនពាក់មូកសុវត្ថិភាព អ្នករួមដំណើរ ឈ្មោះ លោក ទិត្យ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិ ឃុំជាមួយអ្នកបើកបរម៉ូតូខាងលើ របួសធ្ងន់ មិនពាក់មួកសុវត្ថិភាព ចំណែក រថយន្តម៉ាកហ៊ីយ៉ិនដាយ ពណ៌ខៀវ ស្លាកលេខភ្នំពេញ3A.9528 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ គេចខ្លួន ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុ បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យ និង វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖