ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ នៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀត រងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ស្លាប់ ចំណែកមនុស្សម្នាក់ទៀត រងរបួសដោយរថយន្តបុកគោយន្តពីក្រោយ កាលពីវេលាម៉ោង១១និង៣៥នាទីព្រឹក ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៩ នៅត្រង់ចំណុច ស្រះពីខាងត្បូងសឹករង ស្រុកថ្មពួក ចម្ងាយ៥០ម៉ែត្រ លើផ្លូវជាតិលេខ៥៦A ឋិតក្នុងភូមិកសិណ ឃុំពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចមូលដ្ឋានប្រាប់ថា ជនរងគ្រោះមានឈ្មោះ កូណ ដូង ប្រុស អាយុ២៥ឆ្នាំរស់នៅភូមិ អណ្តូងខ្លុងឃុំគំរូ រងរបួស (ស្រាល) ជាអ្នកបើកបរគោយន្ត ចំណែកអ្នករួមដំណើរឈ្មោះ ណែម រ៉ាត់ អាយុ ៥៧ ឆ្នាំ រស់នៅភូមិ អណ្តូងខ្លុង ឃុំគំរូ ស្រុកថ្មពួក ជាអ្នករួមដំណើរ (ស្លាប់)។

លោកសៅ សារឿនអធិការស្រុកថ្មពួកបញ្ជាក់ថា មុនកើតហេតុមានរថយន្ត ម៉ាក MISUBISHI FUSO ពណ៌ស លាយខៀវពាក់ស្លាក់លេខ បន្ទាយមានជ័យ 3A.1287 បើកបរក្នុងទិសដៅស្របទិសគ្នា ពីជើងទៅត្បូង លុះទៅដល់ចំណុចកើតហេតុបុក គោយន្តកន្រៃ្តពីក្រោយ បណ្ដាលឲ្យរងរបួសតែម្ដង ។

ចំណែកអ្នកបើកបររថយន្តក្រោយពីកើតហេតុ រត់គេចខ្លួនបាត់បន្សល់ទុករថយន្តម៉ាក មីសុយមីសុី ប៉ុយសូ ពាក់ស្លាកលេខ ប . ជ ៣A -១២៨៧ នៅកន្លែងកើតហេតុ គោយន្តកន្រ្តៃខួចខាតទាំងស្រុង ។

នៅកន្លែងកើតហេតុ គេឃើញកម្លាំងជំនាញប៉ុស្តិ៍រដ្ឋបាលចុះវាស់វែង ធ្វើកំណត់ហេតុ និងនាំយកវត្ថុតាងទាំងពីរ យកទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីទុកដោះស្រាយតាមផ្លូវច្បាប់ ។ រីឯសព ត្រូវសមត្ថកិច្ចប្រគល់ឲ្យសាច់ញ្ញាតយកទៅធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណា

 


ចែករំលែក៖