ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ហែលឆ្លងទឹកមិនផុត អស់កម្លាំង លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម វេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ០៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១៤ ខែមីនា គ.ស ២០១៩ ស្ថិតនៅភូមិប្រាសាទ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ពាំង ណា ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិរមាំងងាប់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ។

មូលហេតុ: ឆ្លងទៅបេះស្វាយចន្ទីនៅតំបន់ដកពរ ហែលផុតជើង បណ្តាលឲ្យលង់ស្លាប់។

សមត្ថកិច្ចបានបន្ដថា ក្រោយពីការពិនិត្យកន្លែងកើតហេតុ និងលើដងខ្លួនសព ពុំមានស្លាកស្នាមអ្វីឡើយ រួចក៏សន្និដ្ឋានពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រួចបានប្រគលសពឲ្យសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖