ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ ជិះម៉ូតូម៉ាក ហុងដាឌ្រីម ជ្រុលទៅបុកគូថរថយន្តពេញទំហឹងបណ្ដោយឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់ បានរងរបួសធ្ងន់ ខណៈ ជិះម៉ូតូម៉ាក ហុងដាឌ្រីម ក្នុងល្បឿនលឿន ជ្រុលទៅបុកគូថរថយន្តមួយគ្រឿងមិនចាំម៉ាកពេញទំហឹង កាលពីវេលាម៉ោងជាង៨យប់ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចមុខណាហ្គាវើល ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់បាន ជិះម៉ូតូម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះវិហារ 1B-3454ធ្វើដំណើរក្នុងទិសដៅស្របគ្នាជាមួយរថយន្តមិនចាំម៉ាកខាងលើពីលិចទៅកើត ក្នុងល្បឿនលឿនដូចគ្នា ប៉ុន្តែខណៈមកដល់ចំណុចកើតហេតុ រថយន្តហាក់បន្ថយល្បឿនបន្តិច ទើបម៉ូតូជ្រុលបុករថយន្តពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់ បណ្ដោយអោយរងរបួសធ្ងន់។

ក្រោយពេលកើតហេតុ ភាគីរថយន្តឃើញដូច្នេះក៏បានបន្ថែមល្បឿនបើកគេចខ្លួនពីកន្លែងកើតហេតុ ហើយជនរងគ្រោះត្រូវបានអ្នកឃើញហេតុការណ៍ ជួយហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យកាល់ម៉ែតផងដែរ។

ចំណែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍ទន្លេបាសាក់ យកទៅរក្សាទុកអោយរង់ចាំ អ្នករងចាំម្ចាស់ មកទទួលយកវិញ៕ សរស្មី

 


ចែករំលែក៖