ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ មកម៉ៅស្វាយចន្ទី ស្រាប់តែខ្យល់គរស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសម្នាក់មកប្រកបរប ម៉ៅស្វាយចន្ទី ស្រាប់ខ្យល់គរស្លាប់ភ្លាមៗ តែម្តងនៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចចំការស្វាយចន្ទីភូមិផាក់ណាម ឃុំកោះពាក់ ស្រុកវ៉ើនសៃ ខេត្តរតនគិរី ។

ប្រភពពីសមត្ថកិច្ចថា ករណីមនុស្សស្លាប់ម្នាក់ ដោយសារខ្យល់គរ ជនរងគ្រោះ ឈ្មោះ លែម ពឺន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិ ច្រាប ឃុំ វាលម្ឆូ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយមកស្នាក់នៅម៉ៅ ស្វាយចន្ទីក្នុងភូមិ ឃុំកើតហេតុខាងលើ ។

កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំកោះពាក់ ចុះទៅត្រួតពិនិត្យ សាកសពដល់កន្លែងកើតហេតុ រួចប្រគល់ឲ្យបងប្អូនក្រុម គ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតវិញផងដែរ ៕ ជីវន្ត័


ចែករំលែក៖