ព័ត៌មានទាន់ហេតុការណ៍៖

បុរសលក់ប៉េងប៉ោងបង្ហាញសារមួយធ្វើអ្នកលេងហ្វេសប៊ុករំជួលចិត្ត

ចែករំលែក៖

ភ្នំពេញ៖ ថ្មីៗនេះមានការ share រូបភាពដែលសមត្ថកិច្ចនៃសាលាខណ្ឌដូនពេញ បានដកហូតយកម៉ូតូនិងសម្ភាររបស់បុរសលក់ប៉េងប៉ោងម្នាក់ដែលធ្វើអ្នកលេងហ្វេសប៊ុកទូទៅបង្ហាញការមិនពេញចិត្តនិង អាណិតអាសូរយ៉ាងខ្លាំង។

មតិទូទៅបានថ្លែងថា គាត់គ្រាន់តែលក់ដូរបន្តិចបន្តួចដើម្បីចិញ្ចឹមជីវិតស្ទើរតែមិនគ្រប់ផងហេតុអ្វីបានជាដាក់សម្ពាធលើ គាត់បន្ថែមទៀតយ៉ាងដូច្នេះ។ ដោយឡែក តាមប្រភពខាងអាជ្ញាធរ បានបញ្ជាក់ថា “ពួកគេបានស្នើរឱ្យបុរសរូបនេះចុះកិច្ចសន្យា៤ដងរួចមកហើយទើបឈានដល់ការដក ហូត”។

រឿងនេះធ្វើឱ្យមហាជនមានប្រតិកម្មយ៉ាងច្រើន ហើយម្នាក់ៗមានការបញ្ចេញ មតិផ្សេងគ្នា ក្នុងនោះក៏មានម្ចាស់គណនីហ្វេសប៊ុកឈ្មោះថា Nak បានបង្ហោះរូបភាពរបស់បុរសលក់ប៉េងប៉ោងម្នាក់នោះដោយភ្ជាប់ជាមួយនឹងសារមួយឃ្លាជាភាសាអង់គ្លេសដែលមានអត្ថន័យថា “ក្នុងលោកនេះមានមហាសេដ្ឋីច្រើនណាស់តែខ្ញុំនៅតែ ទទួលចំណូលទាបរស់នៅដោយភាព វេទនា” ។

ការរៀបចំសណ្តាប់ធ្នាប់ទីក្រុងគឺជាភារកិច្ចរបស់សមត្ថកិច្ច ប៉ុន្តែជាមួយនឹងការដាក់ពិន័យឬដកហូតយើងសង្ឃឹមថាគេក៏នឹងមានដំណោះស្រាយដើម្បីទុកផ្លូវឱ្យជនក្រីក្រប្រកបរបររកទទួលទានផង៕
សហការី

 

d c a u


ចែករំលែក៖