ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់ម្នាក់កំពុងដើរឃ្វាលគោសុខៗ ស្រាប់តែងងឹតមុខដួលស្លាប់ សង្ស័យខ្យល់គរ

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសវ័យចំណាស់ម្នាក់សង្ស័យខ្យល់គរ ដួលស្លាប់កាល វេលាម៉ោង១៤និង១៥នាទី ថ្ងៃពុធ ១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅតំបន់ត្លុកតាប្រេស ស្ថិតនៅភូមិនីពេជ្រ(ខ) ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីបុរសចំណាស់ដើរទៅឃ្វាលគោដួលបណ្តាលឲ្យស្លាប់ ជនរងគ្រោះឈ្មោះ យ៉ែម ចែ ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិ/ឃុំកើហេតុខាងលើ ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកោសល្យវិច័យរួចសន្និដ្ឋានថា ពិតជាស្លាប់ដោយសារខ្យល់គរប្រាកដមែន រួចប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី


ចែករំលែក៖