ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នបណ្ដាលឲ្យរថយន្ដបុកស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសវ័យចំណាស់ម្នាក់ ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្ដមួយគ្រឿងបើកល្បឿនលឿឈប់មិនទាន់ជាន់ហ្រ្វាំងមិនជាប់បានបុកពេញមួយទំហឹង នៅវេលាម៉ោង៨និង២៥នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៦ចន្លោះគីឡូម៉ែត្រលេខ៣៩-៤០ ស្ថិតក្នុងភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូលខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស្រី ហ៊ិន ភេទប្រុស អាយុ៧២ឆ្នាំ មានីលំនៅភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ជិះម៉ូតូម៉ាកហុងដា ធុនសេ១០០ ពណ៌ខ្មៅ ពាក់ស្លាកលេខរ ២៥២៨ ភ.ព១ ។ ចំណែករថយន្ដម៉ាកសាំងយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ2Z-3981 បើកបរដោយឈ្មោះ ដួង ដារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិព្រែកសង្កែ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង លុះជិះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវទៅទិសខាងលិច ស្របពេលនោះក៏មានរថយន្តមួយគ្រឿងខាងលើ ដែលធ្វើដំណើរពីជើងទៅត្បូង បើកដោយក្នុងល្បឿនលឿន ក៏ឈប់មិនទាន់ជាន់ហ្រ្វាំងមិនជាប់បានមកបុកម៉ូតូរបស់ជនរងគ្រោះពេមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង ។ ក្រោយពីមានហេតុការណ៍កើតឡើង រថយន្ដនិងអ្នកបើកបរត្រូវបានសមត្ថកិចចធ្វើការឃាត់ទុក និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក រីឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲយក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើនេះ គឺបណ្ដាលមកពីអ្នកបើកបរថយន្ដ បើកដោយល្បឿនលឿនក្នុងទីប្រជុំជន ខ្វះការប្រុងប្រយ័ត្ន ទើបបានជាឈប់មិនទាន់មកបុកម៉ូតូរបស់ជនរងគ្រោះ ធ្វើឲយស្លាប់អ្នកបើកបរម៉ូតូយ៉ាងដូច្នេះ ៕


ចែករំលែក៖