ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់ម្នាក់ត្រូវរថយន្តបុកពីក្រោយបណ្ដាលឲ្យស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសវ័យចំណាស់ម្នាក់ ត្រូវរថយន្តធុនធំ បុកពីក្រោយបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុកាលពីវេលាម៉ោង១០និង១៧នាទី​ នាទីព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ57B ស្ថិតក្នុងភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

សមត្ថកិច្ចជំនាញប្រាប់ថា ជនរងគ្រោះ ឈ្មោះ សេក សំអាន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅក្រុមទី១ ភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក បានស្លាប់នៅកន្លែងកើតហេតុ បើកបរម៉ូតូម៉ាកហុងដាឌ្រីម (Honda dream) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខ 1B6204 កំពង់ស្ពឺ បង្កឡើងដោយរថយន្តម៉ាក ហ្វូស៊ូ (FUSO) ពណ៌ ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 3B 4824 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។

សមត្ថកិច្ចបញ្ជាក់ថា មុនកើហេតុរថយន្តបើកស្របទិសគ្នាក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ រថយន្តមកបុកម៉ូតូពីក្រោយបណ្ដាលឲ្យគ្រោះថ្នាក់តែម្ដង ។

រថយន្ត និងម៉ូតូក្រោយពីសមត្ថកិច្ចវាស់វែង និងត្រួតពិនិត្យកន្លែងកើតហេតុរួច បានយកមករក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលបួរ រង់ចាំការដោះស្រាយតាមច្បាប់ ចំណែកសាកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណា


ចែករំលែក៖