ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់ម្នាក់ត្រូវរថយន្ដបុកស្លាប់ ហើយបើករត់បាត់ស្រមោល

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីរវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ដមិនស្គាល់ម៉ាក់មួយគ្រឿង បានបើកបុកបុរសចំណាស់ម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ

ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិថ្លា ឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
តាមប្រភពពត័មានពីសមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក បានបើកទៅបុកអ្នកជិះកង់ ឈ្មោះ ឡុង ពិន ភេទប្រុស អាយុ ៦៦ឆ្នាំ រស់នៅភូមិតាំងគោក ឃុំសូយោង ស្រុកបារាយណ៍ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ ចំណែកជនបង្ក បានបើករថយន្តបើករត់គេចខ្លួនបាត់ស្រមោល ។

ក្រោលពេលកើតហេតុ សមត្ថកិច្ចបាចុះវាស់វែង ធ្វើកំណត់ហេតុ និងប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយសមត្ថកិច្ច បន្ដស្រាវជ្រាវចាប់ជនបង្កឲ្យចូលខ្លួនមកដោះស្រាយតាមច្បាប់ ៕ ប៊ុន រិទ្ធី

3 2 1 4


ចែករំលែក៖