ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់ល្មោភកាមម្នាក់ចាប់ចៅស្រីបង្កើតរំលោភបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែកាមតុណ្ហាឡើងខ្លាំងពេក បានធ្វើឲ្យបុរសវ័យចំណាស់ម្នាក់ចាប់រំលោភចៅស្រីបង្កើតរបស់ខ្លួនរហូតបានសម្រេច ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីទទួលបានពាក់បណ្តឹងពីជនរងគ្រោះ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវ13R ក្រុម៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ។

ជនល្មោភកាមឈ្មោះសុខ សារី អាយុ៥៩ឆ្នាំ មុខរបរនៅផ្ទះលេខ២-៣ផ្លូវ១៣R ក្រុម៥ ​ភូមិបាក់ទូក​សង្កាត់ ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។​ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះស ស វ ត អាយុ១៥ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុ ។

យោងតាមប្រភពព័ត៌មានពីក្រុមគ្រូសារជនរងគ្រោះ បានឲ្យដឹងថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្មេងស្រីរងគ្រោះនិងជនសង្ស័យ(ត្រូវជាជីតា)នៅក្នុងផ្ទះតែ២នាក់ ចំណែកកូនស្រីជនសង្ស័យត្រូវជាម្តាយមីងក្មេងស្រី​រងគ្រោះ បានពរកូនតូចដើរទៅអង្គុយលេងផ្ទះអ្នកជិតខាង ។

ប្រភពដដែរបន្តទៀតថា ខណៈពេលស្ត្រីជាកូនរបស់ជនសង្ស័យត្រឡប់មកវិញក៏បានដើរចូលទៅក្នុងផ្ទះហើយចូលបន្ទប់ឪពុកជាជនសង្ស័យឃើញក្មេងស្រីត្រូវជាក្មួយដេកអាក្រាតហើយឃើញឪពុកកំពុងតែពោបពីលើចៅស្រីធ្វើសកម្មភាពរំលោភភ្លាមៗនោះរូបគាត់បានរត់ចេញពីក្នុងផ្ទះស្រែកហៅបងប្អូនពីរនាក់ទៀត មកជួយមើលហើយបាននាំគ្នារត់ទាំងបីនាក់ចូលទៅក្នុងបន្ទប់របស់ឪពុកដែលជាជនសង្ស័យក៏ឃើញឪពុករបស់ខ្លួន​កំពុងធ្វើសកម្មភាពរំលោភដដែលហើយកូនៗទាំងបីនាក់ពេលឃើញបែបនេះក៏ស្រែកអង្វរឪពុកឲ្យឈប់ធ្វើ​សកម្មរំលោភចៅរបស់ខ្លួនទៅ ។ បន្ទាប់មកបុរសជាឪពុកបានឈប់ធ្វើសកម្មភាពរំលោភរួចបានក្រោកស្លៀកខោ​ដើរចេញពីបន្ទប់បានឆ្លើយទៅកាន់កូនៗទាំងបីនាក់ថាកុំចេះស្រាចតែអាញ្ញ អាញរំលោភរហូតនឹង ។

ក្រោយពីរំលោភហើយភ្លាមៗក្មេងស្រីរងគ្រោះបានងើបចេញពីលើគ្រែទាំងអាក្រាតកាយមានឈាមហូរចេញ​តាមទ្វារមាសប្រឡាក់ភ្លៅ ភ្លាមៗនោះម្តាយមីបានដឹកដៃក្មេងស្រីទៅលាង​ទឹកនិងស្លៀកសំលៀកបំពាក់ឲ្យ​ និងទូរស័ព្ទទៅប្រាប់ឪពុកក្មេងស្រីរងគ្រោះថា ឪ​ពុកយើងរំលោភកូនឯងហើយ ។ លុះព្រឹកឡើងជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ដើម្បីឲ្យនគរបាលជួយ​អន្តរាគមន៍តែម្តង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍ទួលសង្កែទី១ធ្វើការសាកសួរនិងបញ្ជូនបន្តទៅ​អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវឃុំខ្លួនបណ្តោះអាសន្នដើម្បីកសាងសុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមវិតិនិធី ៕ស តារា


ចែករំលែក៖