ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យជំណាស់ជិះម៉ូតូបុកគោយន្តកន្ត្រៃដួលបាក់កស្លាប់ ទាំងថ្ងៃ

ចែករំលែក៖

ខេត្តក្រចេះ: បុរសវ័យចំណាស់ម្នាក់បានបាត់បង់ជីវិតនៅកន្លែងកើតហេតុភ្លាមៗ ខណជីម៉ូតូលឿនមិនប្រយ័ត្នបានជ្រុលចង្កូតទៅបុកគោយន្តកន្រ្តៃមួយគ្រឿងបណ្តាលឲ្យដួលបោកក្បាល ។

ឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅវេលាម៉ោង១១និង៤៥នាទី ព្រឹកថ្ងៃ អង្គារ ៣ កើតខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ ភូមិសំពុង ឃុំថ្មអណ្ដើក ស្រុកចិត្របុរី ខេត្តក្រចេះ លើផ្លូវលំក្រាលគ្រួសក្រហមក្នុងភូមិ។

នគរបាលចរាចរ ស្រុកចិត្របុរី បានឲ្យដឹង គ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងម៉ូតូនិងគោយន្តកន្ត្រៃបើកបរ បញ្ច្រាសទិសដៅគ្នាពីជើងទៅខាងត្បូង ។លុះមកដល់ចំណុចកើតហេតុ បុរសវ័យចំណាស់ដែលគេមិនទាន់ស្គាល់អត្តសញ្ញាណ ជិះម៉ូតូហុងដាវ៉េវយ៉ាងលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកគោយន្តកន្ត្រៃចំពីមុខយ៉ាងពេញទំហឹងបណ្តាលឲ្យដួលបាក់កស្លាប់ភ្លាមមួយរំពេច។

ក្រោយមកសមត្ថកិច្ចជំនាញទៅដល់វាស់វែងនិងយកវត្ថុតាងទាំង២គ្រឿងទៅរក្សាទុកជាបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មអណ្ដើក រង់ចាំដោះស្រាយតាមច្បាប់ពេលក្រោយ៕ សហការី


ចែករំលែក៖