ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យ៧០ឆ្នាំម្នាក់ត្រូវគេបានប្រទះឃើញស្លាប់នៅលើផ្លូវមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់មានអាយុប្រហែលជា៧០ឆ្នាំ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើផ្លូវដោយមិនដឹងមូលហេតុច្បាស់លាស់ សមត្ថកិច្ចបានសន្និដ្ឋានថា អាចជាករណីគ្រោះថ្នាក់ចរាចរណ៍ ព្រោះជនរងគ្រោះជាជនអនាថា គេតែងតែឃើញគាត់ដើរតែឯងៗ ព្រោះថា នៅក្បែរសាកសពមានស្នាមអូស និងឃើញមានឈាម ឃើញស្បែករប៉ាតរប៉ាយផងដែរ។

ហេតុការណ៍ដែលបង្កឲ្យការភ្ញាក់ផ្អើលនេះ នៅវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅមុខសាលារៀនវ៉េស្ទឺន ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិគប់គង់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

សាកសពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ តែបើតាមប្រភពពីសមត្ថកិច្ចថា ជនរងគ្រោះជាជនអានាថារស់នៅក្នុងមណ្ឌល់ព្រៃស្ពឺ ហើយគេឧស្សាឃើញជនរងគ្រោះដើរហើរចេញក្រៅមណ្ឌលជាមួយគេឯងដើរជាហ្វូង៤ទៅ៥នាក់ តែនៅថ្ងៃនេះគាត់ត្រូវស្លាប់មិនដឹងថាម៉ូតូជិះកៀរបុកគាត់ក៏មិនដឹងហើយនៅកន្លែងកើតហេតុក៏មានសភាពស្ងាត់ទៀតគ្មានអ្នកណាជួយចាប់ជនបង្កឲ្យទេ ព្រោះឃើញមានស្នាមអូសរយះខោអាវ។

សាកសពពុំឃើញមានសាច់ញាតិណាម្នាក់នោះ ដោយឡែកក្រោយពីពិនិត្យរួចរាល់ការងាររបស់សមត្ថកិច្ចរួចមក សាកសពត្រូវបានដឹកយកទៅទុក តម្កល់នៅវត្តទឹកថ្លា ក្នុងខណ្ឌសែនសុខ៕ តាឡឹម


ចែករំលែក៖