ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់ចងកធ្វើអត្តឃាតបានសម្រេចជាបន្តបន្ទាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរស២នាក់បានសម្រេចចិត្តចងកធ្វើអត្តឃាតបានសម្រេចជាបន្តបន្ទាប់ផ្សេងគ្នា ដោយម្នាក់នៅស្រុកបាកាន និងម្នាក់ទៀតនៅស្រុកក្រគរ ដែលសង្ស័យមានវិបត្តិផ្លូវចិត្ត។

ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា នៅវេលាម៉ោង២ និង១៥នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងបន្ទប់ទឹកផ្នែកខាងក្រោយផ្ទះ ស្ថិតក្នុងភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ មានករណីចងក ដោយជនរងគ្រោះឈ្មោះ ខ្លឹង តុន ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំភូមិ ឃុំកើតហេតុខាងលើ ជនរងគ្រោះបានយកកន្សែង ពណ៌ក្រហម ចងកភ្ជាប់នឹងផ្លានក្នុងបន្ទប់ទឹក បណ្ដាលឲ្យបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។

ដោយឡែក៖ លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាល នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងដែរថា នៅវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃ ខែ ឆ្នាំដដែល ត្រង់ចំណុចដើមឈើស្វាយចន្ទីខាងក្រោយផ្ទះ ស្ថិតក្នុងភូមិបឹង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក៍មានករណីចងកធ្វើអត្តឃាតបានសម្រេចផងដែរ ដោយជនរងគ្រោះឈ្មោះ សួន ចាន់សេត ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធឈ្មោះ ផល សាវ័ន និងកូនស្រី ២នាក់ ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន មានទីលំភូមិ ឃុំកើតហេតុខាងលើ ។ បុរសរងគ្រោះ បានយកខ្សែអង្រ្គឹងពណ៌ត្រេអុី ចងកនឹងដើមស្វាយចន្ទីបណ្ដាលឲ្យស្លាប់ភ្លាមៗ។

ប្រភពបន្តថា ទាំងករណីខាងលើ មន្រ្តីជំនាញ និងស្ថាប័នពាក់ព័ន្ធបានសហការគ្នាចុះដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវចាប់យកវត្ថុតាងនានា លទ្ធផល៖ ឃើញថា ពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មនោះទេ ទើបធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកសាកសពទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន


ចែករំលែក៖