ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់ជិះម៉ូតូឌុបគ្នាបុករថយន្ដពីក្រោយរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ ៖ បុរស២នាក់របួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពី វេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ ផ្លូវជាតិលេខ ៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៣-១៤៤ ភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យ ដឹងថា គ្រោះថ្នាក់ចរចរណ៍នេះបណ្ដាលមកពីរថយន្ដបែកកង់ហើយចតចោលមិនមាន​ដាក់ស្លាកសញ្ញាឬចំណាំងផ្លាតដើម្បីសម្គាល់ រួមផ្សំនឹងម៉ូតូមានល្បឿនលឿនផងធ្វើឲ្យអ្នកបើកបរម៉ូតូបុករថយន្តពីក្រោយពេញ​ទំហឹង ក្នុងទិសដៅស្របគ្នាពីត្បូងទៅជើងបណ្ដាល​ ឲ្យរបួសធ្ងន់ទាំង២នាក់។

ម៉ូតូម៉ាកហុងដាម៉ាក់ MSX ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1AF-6453 បើក បរដោយឈ្មោះ ស៊នគឹមសាន ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិថ្នល់កែង ឃុំ អូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន របួសធ្ងន់និងអ្នករួមដំណើរឈ្មោះយា ខី ភេទស្រី អាយុ២៦ឆ្នាំ នៅភូមិរលួស សង្កាត់ ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ របួស ធ្ងន់. ចំណែករថយន្តបង្កម៉ាកទីតាន់ ពណ៌​ខៀវ ពាក់ស្លាកលេខកំពង់ធំ3A-0699 បើកបរដោយឈ្មោះ ផាតធន់ម៉ាន ភេទ ប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិអន្លង់ ក្រសាំង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ ខ្លួនអ្នកបើកបររថយន្ដ ព្រមទាំងវត្ថុតាងបញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកសន្ទុកដើម្បី រក្សាទុករង់ចាំដោះស្រាយតាមច្បាប់នៅ ពេលក្រោយ៕ ប៊ុន រិទ្ធី


ចែករំលែក៖