ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់រងរបួសធ្ងន់ និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុកម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត បុកម៉ូតូ ក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ កាលវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ លើកណាត់ផ្លូវខេត្ត ចំណុចមុខស្ថានីយប្រេងឈ្មោះ ហៃ.គន្ធា ភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្ដរថយន្តម៉ាកសាំងយ៉ុង ពណ៌ស ស្លាកលេខភ្នំពេញ បើកបរទិសដៅពីជើងទៅត្បូង ដោយឈ្មោះ ព្រឹម.សុខទ្រី ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិកែវមុន្នី ឃុំបាសាក់ ស្រុកម៉ោងឫស្សី ខេត្តបាត់ដំបង នាំខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ។

ឮអ្នកបើកបរម៉ូតូម៉ាកហុងដាMSX ពណ៌ត្រួយចេក ស្លាកលេខកំពង់ធំ1N.6109 បើកបរទិសដៅពីត្បូងទៅជើង ដោយឈ្មោះ អ៊ឺន សុខរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិកំពង់ឈ្វា ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ របួសធ្ងន់ មិនពាក់មួកសុវត្ថិភាព អ្នករួមដំណើរឈ្មោះ ខាំ ខា ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិរហាល ឃុំតាសៀប ស្រុកស្វាយលើ ខេត្តសៀមរាប របួសស្រាល មិនពាក់មួកសុវត្ថិភាព ។

មូលហេតុបឋមដោយអ្នកបើកបររថយន្តបើកមិនប្រកាន់ស្តាំ រួមផ្សំនឹងអ្នកបើកបរម៉ូតូ បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។

ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ និងប្រមូលវត្ថុតាងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំរង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖