ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់ ត្រូវរថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួត សុកន បើកបុក និងកិនស្លាប់

ចែករំលែក៖

ភ្នំពេញ៖ មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង ខណះដែរបុរសជាអ្នករត់តុការពីរនាក់បានស្លាប់ទទឹមគ្នានៅ និងកន្លែងយ៉ាងអាណោចអាធ័ម ដែលបង្កឡើងដោយរថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួតសុកន មួយគ្រឿងបើកបុកម៉ូតូជនរងគ្រោះកំពុងជិះឌុបគ្នាពីក្រោយពេញទំហឹង ។

ហេតុការណ៍ដ៏រន្ធត់នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ​ ក្រុងភ្នំពេញ ។

ជនរងគ្រោះអ្នកបើកម៉ូតូមានឈ្មោះ ភារម្យ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរត់តុ មានទីលំនៅភូមិស្វាយ រលំ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល (ស្លាប់) និងជនរងគ្រោះទី២ មានឈ្មោះប៉ា ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរត់តុមានទីលំនៅភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាត ខេត្តកណ្ដាល អ្នកជិះខាងក្រោយ(ស្លាប់) ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូឌុបគ្នាម៉ាក់ស្មាក់រ៉េវូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Y-9402 ធ្វើដំណើរទិសដៅពីត្បូងទៅជើង ដែលទើបនឹងចេញពីរត់តុការមួយកន្លែង ក្នុងបំណងជិះត្រឡប់ទៅផ្ទះវិញ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួតសុកនមួយគ្រឿង ពណ៌ស លាយខៀវពាក់ស្លាកលេខ ភ្នំពេញ 3A-7325 បើកបរដោយតៃកុងម្នាក់រួមដំណើរ និងព្រូម្នាក់ទៀតស្របទិសដៅគ្នាមកពីក្រោយបុកម៉ូតូពេញទំហឹងបណ្តាលឲ្យកិនចំក្បាលបែកខួររងគ្រោះទាំងពីរស្លាប់ភ្លាមៗ និងកន្លែង ។ ចំណែករថយន្តបង្កមានព្យាយាមបើករត់ទាំងម៉ូតូនៅក្រោមអូសជាច្រើនម៉ែត្រ រួចហើយក៏ឈប់ទុករថយន្តចោល តៃរត់គេចខ្លួនបាត់បន្សល់ទុកព្រូម្នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនជូនសមត្ថកិច្ច ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ។

ចំណែកសពជនរងគ្រោះទាំង២នាក់ សមត្ថកិច្ចជំនាញបានធ្វើកោលស្យវិច័យរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ


ចែករំលែក៖