ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ចំណាស់​ខឹងសត្វគោ​ពូកែ​ដើរចូលក្នុងចំការ ស៊ីផ្កា ផ្លែស្វាយ លបកាប់គេចខ្លួនមួយរយៈ ទើបសមត្ថកិច្ចឃាត់បាន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖​ រឿងមនុស្ស និងសត្វ​ មិននឹកស្មាន​ដល់ទាល់តែសោះ​ ដោយទ្រាំមិនបាន​ បុរសវ័យចំណាស់ម្នាក់ បានលបកាប់សត្វគោបណ្តាលឲ្យ មានរបូស២ក្បាលហើយរត់គេចខ្លួនមួយរយៈ ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមនីតិវិធី ។

ជនសង្ស័យមានឈ្មោះ​ វ៉ាន់ អឿន ភេទប្រុស​ អា​យុ​ ៥៩​ឆ្នាំ​ មុខរបរ​ អ្នកម៉ៅចំការស្វាយ នៅភូមិស្រល់ ឃុំត្រែងត្រយឹង ស្រុក​ភ្នំស្រួច​ មានស្រុកកំ​ណើត​នៅ​ភូមិព្រៃតាម៉ោ ឃុំព្រែកអន្ទះ​ ស្រុកពោធិរៀង ខេត្តព្រៃវែង។

ប្រភពបានឲ្យដឹងថា កាលពីថៃ្ង​ទី២៨​ ​ខែ​ធ្នូ​ ឆ្នាំ​២០១៨​​ វេ​លាម៉ោង​១៨.០០នាទីជនសង្ស័យបានលបកាប់សត្វគោឈ្មោ​លចំនួន​ ២ក្បាលរបស់ឈ្មោះសាត សឿន ភេទប្រុស អាយុ​ ៥៥ឆ្នាំនៅភូមិស្រល់ ឃុំត្រែងត្រយឹង​ ស្រុកភ្នំស្រួច​ មូលហេតុ​ ដោយខឹងសម្បារ និងគោ​ចេះតែចូលក្នុងចំការស៊ីផ្លែស្វាយ​ និង​បំផ្លាញ​ផល​ដំណាំផ្សេងៗទៀត​ដោយម្ចាស់គោមិនចង​ មើល​ថែគ្រប់គ្រងឲ្យបានត្រឹមត្រូវ​។

ករណី​ខាង​លើ​ត្រូវ​បាន​ម្ចាស់​​គោមិនសុខ​ចិត្ដ​ប្ដឹងឲ្យសមត្ថកិ​ច្ច​ជួយធ្វើអន្ដរាគម​ ន៍ និងឃាត់ខ្លួនជ​នបង្កប្រើហឹង្សា​ទៅ​លើ​សត្វ​គោទាំងពី​ ក្បាល​«​គោឈ្មោលសម្បុរស ក្រយ៉ៅទ្រនំទេព​ របួសជើង​ស្តាំខាងមុខដាច់ស្បែ​ក​ដ​ល់ឆ្អឹង​ គោឈ្មោលមួយក្បាល​ ទៀត​សម្បុរសក្រយ៉ៅទ្រនំទេព របួសចំជើងក្រោយខាងឆ្វេងដាច់សសៃរកែង »ជនសង្ស័យ​ក្រោយប្រព្រឹត្ដបទល្មើ​ស​ រួចបាន​រត់គេចខ្លួនបាត់​ រំលងបានមួយរយៈពេលវិលមកវិញសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ​ វ៉ាន់ អឿន នៅក្នុង​ចំការ​ស្វាយ​ បញ្ជូនមកជំនាញខេត្ដ​ ចាត់ការតាមនិតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖