ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​ស្រវឹងស្រាបានបើក​រថយន្តម៉ាកព្រូសបុក​ទូកាប៊ីន​ភ្លើង ​បណ្តាលឲ្យ​រងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញៈ ​ទូរកាប៊ីន​ភ្លើង ​បណ្តាលឲ្យ​រងការខូចខាតទាំងសងខាង​ ដោយសារបុរស​ម្នាក់​ ស្រវឹងស្រាបានបើក​រថយន្តមួយគ្រឿងម៉ាកព្រូសមកបុក ។កាលពីវេលាម៉ោង​២រំលង​អធ្រាត្រ​ឈាន​ចូលថ្ងៃទី​២៦​ ខែសីហា​ ឆ្នាំ​២០១៧ ​ជិត​និង​ស្តុប ទូតសូរវៀត​ ផ្លូវ​សុធារស​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន រាជធានីភ្នំពេញ​។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើក ​​​រថយន្ត​មួយគ្រឿងម៉ាក​ តូយូតា​ព្រូស​ ពណ៌ទឹក​ប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2U.1070 ធ្វើដំណើរតាមបណ្ដោយផ្លូវ​សុធារស​ ក្នុងទិសដៅ​ពី​ជើងទៅត្បូង​ ក្នុង​ល្បឿនលឿន​ លុះមកដល់​ចំណុចកើត​ហេតុខាងលើ រថយន្តបង្កស្រាប់​តែ​​រេចង្កូត​ទៅខាងឆ្វេង​​ ហើយជ្រុលទៅបុក​ទូរកាប៊ីន​ភ្លើង​ នៅលើចិញ្ចើមផ្លូវ​ បណ្តាលឲ្យខូចខាត​ទាំងសងខាង ។​

ក្រោយកើតហេតុ​បុរសបើក​រថយន្តបង្ក​ បាន​ចុះ​ពីលើរថយន្ត​ ទាំង​សភាព​ស្រវឹង​ស្រា ​ក៏ត្រូវសមត្ថកិច្ច​​ប៉ុស្តិ៍នគរបាល​ទន្លេបាសាក់បានមក​ដល់កន្លែងកើតហេតុហើយ​បានឃាត់​ខ្លួន​អ្នកបើក​រថយន្ត​បង្កខាងលើ យកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​ទន្លេបាសាក់​ ដើម្បីដោះស្រាយ៕ ស រស្មី


ចែករំលែក៖