ព័ត៌មានទាន់ហេតុការណ៍៖

បើកទ្វាររថយន្តមិនប្រយ័ត្ន ត្រូវអ្នកជិះម៉ូតូបើកបុក រងរបួល២នាក់ ប្តី ប្រពន្ធ នៅក្នុងបុរីប៉េងហួត បឹងស្នោ

ចែករំលែក៖

ភ្នំពេញ៖ ២នាក់ប្តីប្រពន្ធបានរងរបួលធ្ងន់_ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរ ជិះម៉ូតូឌុបគ្នាទៅបុកទ្វាររថយន្តស៊េរី ទំនើប១គ្រឿងនៅគ្រាដែលអ្នកជិះក្នុងរថយន្តបើកទ្វារមិនប្រយ័ត្ន បង្កជាគ្រោះថ្នាក់ចរាចរដល់អ្នកដំណើរតែម្តង ។

ករណីគ្រោះចរាចរបង្កឡើងដោយអ្នកបើកទ្វាររថយន្ត មិនប្រយ័ត្ននេះ បានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅមុខផ្ទះ២៦១ ផ្លូវប៉ូឡារីស ក្នុងបុរីប៉េងហួតភូមិបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

រថយន្តបង្កម៉ាក តូយ៉ូតា ឡង់គ្រីស័រ ស៊េរីទំនើប ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-9399 បើកបរដោយឈ្មោះឆៃ នី ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅផ្ទះលេខ១៨០ ផ្លូវលេខ៦២២ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ចំណែកស្ត្រីម្នាក់ទៀតដែលជិះខាងក្រោយហើយបើកទ្វាររថយន្តមិនប្រយ័ត្នបង្កគ្រោះថ្នាក់ដល់អ្នកដំណើរមានឈ្មោះឆៃ សុគន្ធ អាយុ៤១ឆ្នាំ មានទីលំនៅជាមួយគ្នា ។

ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ជិះម៉ូតូឌុបគ្នាម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CZ-3936 បើកបរដោយឈ្មោះហុង ស៊ុហួរ ភេទប្រុស អាយុ៦៣ឆ្នាំ រងរបួសស្រាល ចំណែកប្រពន្ធដែលជិះពីក្រោយរងរបួសធ្ងន់មានឈ្មោះជា មុន្នី អាយុ៦៣ឆ្នាំ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធមានទីលំនៅផ្ទះលេខ6H ផ្លូវលេខ 271 សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

នគរបាលចរាចរខណ្ឌច្បារអំពៅបានឲ្យដឹងថា មុនពេលគ្រោះថ្នាក់រថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័របើកបរតាមបណ្តោយផ្លូវប៉ូឡារីស ក្នុងទិសដៅពីជើងទៅត្បូងពេលមកដល់ចំណុចកើតហេតុអ្នកបើកបររថយន្តបានឈប់ចតនៅខាងស្តាំដៃរបស់ខ្លួន ។ គ្រានោះស្រាប់តែស្ត្រីម្នាក់ដែលជិះនៅកៅអីខាងក្រោយបើកទ្វាររថយន្តខ្វះការប្រុងប្រយ័ត្ន ក៍ត្រូវជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធជិះម៉ូតូឌុបគ្នាមកពីក្រោយបុកទ្វាររថយន្តពេញទំហឹងតែម្តងរងរបួសធ្ងន់ស្រាលទាំង២នាក់ ហើយត្រូវបានប្រជាពលរដ្ឋដឹកមកសង្គ្រោះនៅមន្ទីរពេទ្យជោរី ភ្នពេញ ។

មូលហេតុនៃគ្រោះថ្នាក់នេះបណ្តាលមកពីអ្នកជិះរថយន្តនៅកៅអីខាងក្រោយបើកទ្វាររថយន្តមិនប្រុងប្រយ័ត្នធ្វេសប្រហែស ។

បច្ចុប្បន្នរថយន្តបង្កនិងម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ សណ្តោស


ចែករំលែក៖