ព័ត៌មានទាន់ហេតុការណ៍៖

បើកបរក្នុងល្បឿនលឿនបុកគ្នាពេញទំហឹងរបួសធ្ងន់ទាំងសងខាង

ចែករំលែក៖

ខេត្តតាកែវ៖ ម៉ូតូ២គ្រឿងបើកបរក្នុង ល្បឿនលឿនបានបុកគ្នាបណ្តាលឲ្យរបួស ធ្ងន់ទាំងសងខាង ដែលហេតុការណ៍នេះ បានកើតឡើតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០១៧ វេលាម៉ោង៥និង៤៥នាទី នៅលើ ផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ៣១-៣២ ត្រង់ចំណុចភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើង រវាងម៉ូតូនឹងម៉ូតូបុកគ្នាដែលបើកបញ្ច្រាស ទិសគ្នា។ ជនរងគ្រោះទី១-ឈ្មោះ កែម ខេលី ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិតា ម៉ៅក្រោម ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្ត ក្រចេះ បើកបរម៉ូតូម៉ាក Zoomer X ពណ៌ស គ្មានស្លាកលេខ មកពីទិសខាងត្បូងទៅបុក ជាមួយម៉ូតូ១គ្រឿងទៀតម៉ាក Suzuki next ពណ៌ស ពាក់ស្លាកលេខតាកែវ1F-3979 បើកបរដោយឈ្មោះ ង៉ែត ឆន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិផ្សារវ៉េ ឃុំ ប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ បើកបរក្នុង ទិសដៅបញ្រ្ចាសគ្នា ហើយក៏បុកគ្នាបណ្តាលឲ្យអ្នកបើកបរទាំង២នាក់ រងរបួសធ្ងន់ទាំង សងខាង ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកបាទី។ បច្ចុប្បន្នកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទីបានដក ហូតវត្ថុតាងយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕ ភ្នំដា


ចែករំលែក៖