ព័ត៌មានទាន់ហេតុការណ៍៖

បើកបរមិនប្រកាន់ស្តាំបុកម៉ូតូគ្នារបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់បានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ម៉ូតូបុកគ្នាកាលពីថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវលេខ១៣៤ ស្ថិតនៅភូមិថ្មី ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យអ្នកកាសែតនគរវត្តដឹងថា បុរសដែលបើកម៉ូតូមិនប្រកាន់ស្តាំឈ្មោះចាន់ វ៉ាន អាយុ៣៤ឆ្នាំ មានទីលំនៅភូមិថ្មី ឃំុបុសមន ស្រុករំដួល ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី ២០០៧ ពាក់ស្លាកលេខ កណ្តាល 1C.5307ខូចខាតយ៉ាងដំណំ។

ចំណែកភាគីរងគ្រោះមានឈ្មោះ វង ភឿន អាយុ៣២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិបុសស្វាយ ឃុំបុសមន ស្រុករំដួល ជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១Y.2៨៨៧២។

បើតាមសាក្សីបានឲ្យដឹងថា ម៉ូតូម៉ាកហុងដាសេ១២៥ទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមិនប្រកាន់ស្ដាំ ខណៈនោះស្រាប់តែមានម៉ូតូម៉ាកហុងដាវ៉េវបញ្ច្រាសទិសគ្នាពីកើតមកលិច ក៏ប៉ះគ្នាពេញទំហឹងដួលខ្ទាតមនុស្ស និងម៉ូតូទាំងសងខាងសន្លប់ឈឹង ។

សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យនិងយកជនរងគ្រោះទាំងសងខាងទៅកាន់មន្ទីរពេទ្យ ប៉ុន្តែដោយសភាពធ្ងន់ពេក ក៏បញ្ជូនបន្តទៅប្រទេសវៀតណាម និងអូសយកវត្ថុតាងម៉ូតូទាំង២គ្រឿងមកកាន់ប៉ុស្តិ៍រដ្ឋបាលដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖