ព័ត៌មានទាន់ហេតុការណ៍៖

បើកបរម៉ូតូបញ្ច្រាសទិសគ្នាបុកជាមួយរថយន្តបណ្ដាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល​៖​ មានគ្រោះថ្នាក់​ចរាចរណ៍​មួយបានកើតឡើង​នៅ​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧វេលាម៉ោង១៧និង៣០នាទី​ ដែល​ស្ថិត​នៅ​ក្នុង​ ភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ក្នុងហេតុការណ៍នោះ​បានបណ្ដាលឲ្យ ​ម្ចាស់ម៉ូតូឈ្មោះជា ង៉ុយ ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិជយ័ឧត្ដម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បើកបរម៉ូតូមួយគ្រឿងម៉ាក់ស៊ុយសូគីស្មាស់ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1T.7702(ទិសដៅអ្នកលឿងភ្នំពេញ) រងរបួសធ្ងន់ ។

អ្នកបើកបររថយន្ដ ឈ្មោះFU CHAOHUI ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិកំពង់ព្រាង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល បើកបរ រថរយន្តមួយគ្រឿងម៉ាក់ Toyota Prius ពណ៌ស្ក មួយគ្រឿងពាក់ស្លាក់លេខ ភ្នំពេញ 2R.8641(ទិសដៅភ្នំពេញអ្នកលឿង) ត្រូវបានផ្នែកជំនាញឃាត់ទុកនៅអធិការដ្ឋានបន្តនីតិវិធី ។

មុនកើតហេតុ អ្នកបើកបរម៉ូតូបើកបរក្នុងទិសដៅ ភ្នំពេញ អ្នកលឿង បានបើកឆ្លងថ្នល់តែឆ្លងមិនផុត ក៏ត្រូវរថយន្តមួយគ្រឿងប្រភេទ TOYOTA PRIUSបើកបរបញ្ច្រាសទិសគ្នាបុកបណ្ដាលអោយអ្នកបើកម៉ូតូរងរបួសធ្ងន់តែម្តង ។

ចំពោះអ្នកបើកម៉ូតូត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្នំពេញ រីឯម៉តូ និងរថយន្ដត្រូវបានផ្នែកជំនាញស្រុកចុះវាស់វែង និងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ៕ សណ្តោស


ចែករំលែក៖