ព័ត៌មានទាន់ហេតុការណ៍៖

បើកបរយ៉ាងសាហាវបុកឃឿនចិញ្ចើមផ្លូវ បុកស្លាកសញ្ញាចរាចរណ៍ និងជញ្ជាំងផ្ទះ ស្លាប់ពេលបញ្ជូនជិតដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន បានជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ និងបុកបង្គោលស្លាកសញ្ញាចរាចរណ៍បាក់អស់មួយដើម បណ្ដាលឲ្យជនរងគ្រោះជាម្ចាស់ម៉ូតូស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត ។

ហេតុការណ៍នេះកើតឡើងម៉ោង១១និង១០នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ នៅត្រង់ចំណុចខាងក្រោយសាលាបឯមសិក្សា ទួលគោក តាមបណ្ដោយផ្លូវ២៩១ កែងផ្លូវ៥៤៨ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកPCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GG-6696 ដោយធ្វើដំណើតែម្នាក់ឯង តាមបណ្ដោយផ្លូវ២៩១ ទិសដៅពីត្បូងទៅជើងល្នុងល្បឿនយ៉ាងលឿន ខណៈមកដល់កែងផ្លូវ៥៤៨ មិនដឹងជាយ៉ាងមិច ទំនងជនរងគ្រោះចង់បត់ឆ្វេងបន្តិច ចង់ទៅត្រង់បន្តិច រួចក៏អក់សើជ្រុលទៅបុកឃឿនចញ្ចើមផ្លូវ ផ្លោងទៅបុកជញ្ជាំងផ្ទះ និងបុកបង្គោលស្លាកសញ្ញាចរាចរណ៍បាក់អស់១ដើម បណ្ដាលឲ្យម៉ូតូរងការខូចខាតផ្នែកខាងមុខទាំងស្រ៊ុង ចំណែកអ្នកបើកបរបានដួលបោកក្បាលហូរឈាមពេញលើចញ្ចើមផ្លូវរងរបួសយ៉ាងធ្ងន់ធ្ងរ ។

បន្ទាប់ពីកើតហេតុភ្លាមៗ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យកាល់ម៉ែត បានមកដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះផងដែរ តែអកុសលបុរសរងគ្រោះខាងលើ បានដាច់ខ្យល់ស្លាប់ ពេលបញ្ជូនជិតដល់មន្ទីរពេទ្យ ។

បន្ទាប់ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយវាស់វែងយកម៉ូតូរងគ្រោះយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ជូនវិញ ។

ដោយឡែកសពជនរងគ្រោះមិនបានស្គាល់អត្តសញ្ញាណនោះទេ ហើយត្រូវបានក្រុមគ្រូពេទ្យខាងមន្ទីរពេទ្យកាល់ម៉ែត យកទៅដំកល់ទុកនៅសាលដំកល់សព រង់ចាំស្វែងរកទំនាក់ទំនងសាច់ញាតិក្រុមគ្រួសារ ប្រគល់សពយកទៅធ្វើបុណ្យតាមប្រពៃណី៕ ស តារា


ចែករំលែក៖