ព័ត៌មានទាន់ហេតុការណ៍៖

បើកបរលឿនហួសល្បឿនកំណត់ជ្រុលបុកឃឿនផ្លូវស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈដែលជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្ន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ០៥ និង៥៥នាទី ថ្ងៃទី ០៧ ខែ កញ្ញា​ឆ្នាំ ២០១៧ ត្រង់ចំណុចលើផ្លូវទំនប់កប់ស្រូវស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌ ព្រែកព្នៅ ភ្នំពេញ។

តាមមន្រ្តីនគរបាលមូលដ្ឋានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក HONDA C-125 ពណ៍ខ្មៅ ពាក់ស្លាកលេខកណ្តាល 1T-9529 ក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកឃឿនផ្លូវបណ្តាលឲ្យដួលបោកក្បាលនិងផ្លូវស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនផងដែរ។

លោកសុិន សុវណ្ណ ប្រធានផ្នែកចរាចរខណ្ឌព្រែកព្នៅបានឲ្យដឹងថា អ្នកបើកបរម៉ូតូ ឈ្មោះឈិន សុខហេង ភេទ ប្រុស អាយុ17ឆ្នាំ ស្នាក់នៅភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ( របួសឆ្ងន់ ) រួមដំណើរជាមួយឈ្មោះ ឈឿន បញ្ញា ភេទប្រុស អាយុ20ឆ្នាំ ស្នាក់នៅភូមិតាពោង ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ( ស្លាប់ )ដោយសារការបើកលឿនមិនមានការប្រុងប្រយ័ត្នបានជ្រុលទៅបុកខឿនថ្មដួលដោយខ្លួនឯងបង្កគ្រោះថ្នាក់យ៉ាងនេះ។

ក្រោយពេលកើតហេតុកម្លាំងនគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងស្រាវជ្រាវរកសាច់ញាតិឲ្យមកទទួលយកសពជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា និងប្រគល់ម៉ូតូទៅឲ្យបងប្អូនសាច់ញាតិផងដែរ៕​​ ព្រែកជ័យ


ចែករំលែក៖