ព័ត៌មានទាន់ហេតុការណ៍៖

បើកភ្នែកមិនទាន់ រថយន្តដឹកដីចូលក្រុងទាំងព្រឹក បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបុរសជាប្តីរងរបួសធ្ងន់ ឯប្រពន្ធកូនរងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ និងប្រពន្ធកូន២នាក់រងរបួសស្រាល បន្ទាប់ពីរថយន្តដឹកដីបើកបុកហើយកិនចំពីលើខណះពេលកំពុងជិះម៉ូតូដឹកប្រពន្ធនិងកូនមកធ្វើការរោងចក្រ។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅផ្លូវបំបែក៣០ម៉ែត្រចំណុចភូមិព្រៃទីទុយ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥សេរី២០១៦ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DL-0257 ធ្វើដំណើរពីទិសដៅពីលិចទៅកើតលុះដល់ចំនុចកើតហេតុផ្លូវបំបែកជាបួនក៏មានរថយន្តដឹកដីមួយគ្រឿម៉ាកហ៊ីយ៉ាន់ដាយប្រភេទយីឌុបពាក់ស្លាកលេខភ្នំពេញ 3D 7666បើកបរពីទិសដៅពីត្បូងមកជើងប្រញាប់យកដីទៅចាក់ ដោយបើកលឿនដូចហោះ ហើយជ្រុលទៅបុកអ្នកជិះម៉ូតូ៣នាក់ប្ដីប្រពន្ធនិងកូន សំណាងល្អប្រពន្ធនិងកូនខ្ទាតចេញពីកង់រថយន្តរងរបួសស្រាល ចំណែកប្តីនិងម៉ូតូត្រូវបានរថយន្តកិនចំពីលើបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនតាមរថយន្តសាមុយមកកាន់មន្ទីរពេទ្យឯកជនសួគា៍ដើម្បីធ្វើការសង្គ្រោះភ្លាមៗ ចំណែកអ្នកបើកបរថយន្តបង្កបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ដោយសុវត្ថភាពបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ជនរងគ្រោះខាងលើមានឈ្មោះ ឈូក ណាវិន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិរការកោះសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការណ៏ជាមួយនគរបាលជំនាញចរាចរណ៏ខណ្ឌដង្កោបានចុះទៅវាស់វែងនិងជួយសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ។

ក្រោយពេលវាស់វែងរួចសមត្ថកិច្ចបានយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ ភារ៉ា ដង្កោ


ចែករំលែក៖