ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូឌុបគ្នាបុកឡើងលើចិញ្ចើមផ្លូវបណ្តាលឲ្យរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ របួសធ្ងន់ និង នារីម្នាក់ទៀត រង របួស ស្រាល រលាត់ដៃរលាត់ជើង ខណៈបើកម៉ូតូឌុបគ្នាជ្រុលបុកឡើងលើចិញ្ចើមផ្លូវ ។

គ្រោះថ្នាក់ចរាចរនេះកើតឡើងកាលពីម៉ោងជាង ១២៖រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ ទី៣១ ខែមករា ឆ្នាំ២០១៩នេះ នៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសនារី២នាក់ បើកម៉ូតូមួយគ្រឿង ម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១៦ ពណ៌ ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 1P-0321 ឌុបគ្នា ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើ ងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកោង បានជ្រុលបុកឡើ ងលើ ចិញ្ចើមផ្លូវដួលអូសជាង១០ម៉ែត្របណ្ដាលឲ្យរងរបួសទាំង២នាក់ ខាងនារីរបួស ស្រាល រលាត់ដៃរលាត់ជើ ង និងបុរសរងរបួសធ្ងន់ បែកឈាមពេញមុខ។ ភ្លាមៗនោះប្រជាពលរដ្ឋនិងអ្នកដំណើរដែលឃើ ញហេតុការណ៍ ក៏បានរាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែលើ ឲ្យជួយទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់ មកដឹកជនរងគ្រោះទៅសង្គ្រោះផងដែរ។

បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែលើ បានចុះមកកន្លែងកើតហេតុ យកម៉ូតូរបស់ជនរងគ្រោះ យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ រង់ចាំក្រុមគ្រួសារ យកឯកសារពាក់ព័ន្ធ មកទទួលត្រឡប់ទៅវិញ៕ ជ្រោយពេជ្រ


ចែករំលែក៖