ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តកៀររ៉ឺម៉កកង់បី បើករត់ ដេញចាប់បានបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាថរណ៍ រវាងរ៉ឺម៉កកង់៣ឥណ្ឌា និងរថយន្តមួយគ្រឿងបានប៉ះពារគ្នាប៉ុន្តែភាគីខាងរថយន្តមិនឈប់ដោះស្រាយបែរជាព្យាយាមបើករត់ពីផ្សារសុវណ្ណា រហូតមកដល់មុខវត្តស្ទឹងមានជ័យ ទើបកាក់បាន ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចមុខវត្តស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ក្រុងភ្នំពេញ ។

ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា រ៉ឺម៉កកង់បី Pass App ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1L-0374 ស្រាប់តែមានរថយន្តម៉ាកកាមរី ហាយប្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-8177 បើកដោយបុរសម្នាក់ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុកគូទរ៉ឺម៉កង់បីពីក្រោយ ហើយរថយន្តព្យាយាមបើកទៅមុខទើបរ៉ឺម៉កង់បី រេចង្កូតមកប៉ះនឹងថ្ពាល់រថយន្តផ្នែកខាងក្រោយបណ្ដាលឲ្យរងការខូចខាត ។

យ៉ាងណាក្ដី ចំពោះរថយន្តខាងលើនៅតែមិនឈប់ដោះស្រាយបានព្យាយាមបើករត់ ខណ:ដែលរ៉ឺម៉កកង់បីព្យាយាមបើកតាមពីក្រោយផងដែរ រហូតមកដល់ចំណុចមុខវត្តស្ទឹងមានជ័យទើបឃាត់រថយន្តខាងលើបាន។

ក្រោយមក នៅតែមិនមានដំណោះស្រាយនឹងគ្នា ជជែកគ្នាតឹងសរសៃក រហូតផ្អើលដល់សមត្ថកិច្ចចេញអន្តរាគមន៍ ។ ចុងបញ្ចប់ទើបភាគីខាងរថយន្តបង្កព្រមលើកដៃសំពះសូមទោសទៅម្ចាស់រ៉ឺម៉កកង់បីដើម្បីបញ្ចប់រឿង ៕ ធឿនព្រែកជ័យ


ចែករំលែក៖