ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តងោកមួយភាំងជ្រុលចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវបាក់៣កង់

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បើករថយន្តបាឡែនមួយគ្រឿង ងោកមួយភាំងបណ្តាលឲ្យរេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវ បាក់អស់៣កង់រថយន្តដាក់កាឡែកង់ខាងមុខទៅលែងរួច តែមិនបង្កឲ្យមានអ្នកណារងរបួស ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅខាងជើងស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់ បើករថយន្តកាមរីបាឡែនមួយគ្រឿងពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AL-6494 ធ្វើដំណើរទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានងោកមួយភាំង ខណៈផ្លូវកោងផងនោះបានរេចង្កូតមកឆ្វេងដៃជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវបាក់អស់៣កង់ ចំណែករថយន្តដាក់កាឡែកង់ខាងមុខខាងឆ្វេងទៅមុខលែងរួច ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែង យករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖