ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តចូលភោជនីយដ្ឋានកូរ៉េ (ឃ្យុង យ៉ាង) ជ្រុលបុករថយន្តចតស្ងៀមរងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត២គ្រឿងបានរងការខូចខាតទាំងសងខាង ខណៈដែលបុរសជនជាតិកូរ៉េ២នាក់ ​បើករថយន្តមួយគ្រឿងចូលរកកន្លែងចតចូលភោជនីយដ្ឋានកូរ៉េ (ឃ្យុង យ៉ាង) ខ្វះកាប្រុងប្រយ័ត្នជ្រុលចង្កូតទៅបុករថយន្តឡិចស៊ីសLX470មួយគ្រឿងទៀតចតស្ងៀម នៅចំណតភោជនីយដ្ឋានតែម្តង ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវ នឹង ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខភោជនីយដ្ឋានកូរ៉េ យីហោ ឃ្យុង យ៉ាង តាមបណ្តោយផ្លូវ២១៥ កែងនិងផ្លូវ១១៤ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើកគេឃើញបុរសវយ័ចំណាស់ជនជាតិកូរ៉េ២នាក់ បើករថយន្តមួយគ្រឿម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-2193 បើកបរតាមបណ្តោយផ្លូវ២១៥ ទិសដៅពីត្បូងទៅជើង លុះមកផ្លូវកែង១១៤បានបត់ឆ្វេងដៃមករកកន្លែងចតដើម្បីចូលទៅភោជនីយដ្ឋាននៅចំណុចកើតហេតុខាងលើ ដោយខ្វះការប្រុងប្រយត័្នជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងម៉ាកឡិចសុសី៤៧០ ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A-1230 ដែលម្ចាស់ចតនៅលើចិញ្ចើមផ្លូវដើម្បីចូលក្នុងភោជនីយដ្ឋានដូចគ្នា ចំពីក្រោយបណ្តាលឲ្យខូចខាតកាងផ្នែកខាងក្រោយផ្នែកខាងឆ្វេង ។ចំណែករថយន្តបង្កនិងរថយន្តរងគ្រោះរងការខូចខាតបន្តិចបន្តួច ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ បានភាគីទាំងសងខាងសម្របសម្រួលគ្នាដោយភាគីខាងបង្កបានចេញសំណងឲ្យភាគីរងគ្រោះចំនួន៥០ដុល្លារដើម្បីបញ្ចប់រឿងតែម្តង ៕ ស តារា


ចែករំលែក៖