ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវម៉ូតូបុករបួសធ្ងន់ម្នាក់ ស្រាលម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ត្រូវរងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ខណៈកំពុងជិះម៉ូតូមួយគ្រឿង ត្រូវរថយន្តបត់ឆ្លងផ្លូវមិនបានប្រុងប្រយ័ត្នត្រូវម៉ូតូបុកពេញទំហឹងរងការខូចខាតទាំងសងខាង ចំណែកអ្នកបើកម៉ូតូរងរបួសត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពី ថ្ងៃព្រហស្បតិ៍ ៦កើត ខែមិគសិរ ឆ្នាំច​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១៨ និង១៥នាទីត្រង់ចំណុចលើផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2I-8720 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូងបត់ឆ្លងផ្លូវ បើកបរដោយឈ្មោះ លី ហួត ភេទប្រុស អាយុ៦៦ឆ្នាំ ស្នាក់នៅភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ លុះមកដល់កន្លែងកើតហេតុ ក៏បានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1U-4560 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីរជើងទៅត្បូង បើកបរដោយឈ្មោះ ចន្ទ័ រាជ្នី ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិម្លូមុឺន ឃុំផ្សារដែក ស្រុកពញាឭ ខេត្តកណ្តាល អ្នករួមដំណើរ ឈ្មោះធម្ម មានឫទ្ធិ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់ភូមិដូចអ្នកបើកបរខាងលើ របួសធ្ងន់ម្នាក់ និងស្រាលម្នាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងករណីនេះមូលហេតុបណ្តាលមកពីររថយន្តឡង់គ្រីសរ័ (បត់ឆ្លងផ្លូវ)ខ្វះការប្រុងប្រយត្ន័បណ្តាល់ឲ្យម៉ូតូបុកពីរក្រោយតែម្តង ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលមូលដ្ឋានប៉ុស្តិ៍ព្រែកព្នៅប្រគល់ទៅឲ្យ ការិយាល័យនគរបាលចរារចណ៍ផ្លូវគោកចាត់ការបន្ត ៕ ធឿន


ចែករំលែក៖