ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តលឿនខ្វះការប្រុងប្រយ័ត្ន បុកម៉ូតូមួយគ្រឿងបណ្តាលឲ្យស្លាប់ម្នាក់

ចែករំលែក៖

ខេត្តតាកែវ៖ បុរស់ម្នាក់បានរងរបួសធ្ងន់ និងបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ដោយសារតែត្រូវរថយន្តមួយគ្រឿងបើកបរក្នុងល្បឿនលឿនមកបុកពេញទំហឹង ដែលហេតុការណ៍នេះកើឡើងកាលពីវេលាម៉ោង១៥និង៥០នាទី ថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវខេត្តលេខ២៩A ស្ថិតក្នុងភូមិ ស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

យោងតាមរបាយការណ៍របស់អធិការដ្ឋានគរបាលក្រុងដូនកែវ បានឲ្យដឹងថា រថយន្តបង្កហេតុខាងលើម៉ាកត្រេន ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ ញ៉ិច ពៅ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ចំណែកជនរងគ្រោះឈ្មោះ មិត្ត យើង ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិព្រៃផ្តៅ ឃុំសំបួរ ស្រុកទ្រាំងខេត្តតាកែវ បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តតាកែវ ។ បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចបានឃាត់ខ្លួន និងនាំយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ ភ្នំដា


ចែករំលែក៖