ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តលឿនជ្រុលបុកផ្ទះប្រជាពលរដ្ឋរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយសារតែបុរសម្នាក់បើក រថយន្តលឿន មិនប្រយ័ត្នក៏ ជ្រុលចង្កូតទៅបុកផ្ទះប្រជាពលរដ្ឋលក់ភេសជ្ជ:គ្រប់មុខ មួយកន្លែង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តម៉ាកKIA ចំណុះមយតោនកន្លះ ពណ៌ខៀវ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AI-4304 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយបុរស២នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចកើតហេតុខាងលើ ដោយសារផ្លូវកោងផងនោះ បានបួងចង្កូតមិនទាន់ជ្រុលបុកចូលផ្ទះប្រពលរដ្ឋលក់ភេសជ្ជ:គ្រប់មុខពេញទំហឹងបណ្តាលឲ្យទ្វារផ្ទះខូចខាតយ៉ាងដំណំ។ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខផ្ទប់ជាប់ទៅមុខលែងរួចតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕សុខាសែនជ័យ


ចែករំលែក៖