ព័ត៌មានទាន់ហេតុការណ៍៖

បើករ៉ឺម៉កបុកសត្វគោនិងជ្រុលទៅបុករថយន្តបើមច្រាស់ទិសគ្នារបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្ត នឹងរ៉ឺម៉កបណ្តាលឲ្យមនុស្សចំនួន២នាក់ត្រូវរងរបួសអ្ងន់និងស្រាលខណៈជនរងគ្រោះបើករ៉ឺម៉កបុកគោ រួចរេចង្កូតទៅបុករថយន្តពីមុខពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងកាលពី ថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១៥ និង៣០នាទីត្រង់ចំណុចលើផ្លូវ១៥១ ស្ថិតនៅភូមិធំសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

យោងតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះរ៉ឺម៉កមួយគ្រឿងក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយសត្វគោដើរឆនលងផ្លូវ យបានរ៉េចង្កូតជ្រុលទៅបុកចំពីមុខរថយន្តមួយគ្រឿង ម៉ាកប៉ាសេរ៉ូពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2F.4748 ធ្វើដំណើរលើផ្លូវ១៥១ ក្នុងទិសដៅពីកើតទៅលិចបើកបរដោយឈ្មោះច័ន្ទភត្រា ភេទប្រុសអាយុ៣៩ឆ្នាំ ស្នាក់នៅភូមិផ្ទះ៧៣ផ្លូវជាតិលេខ៥ ភូមិតាលី ឃុំតាមុឺន ស្រុកថ្មគោលខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះមានឈ្មោះ ថន សុហាក់ ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញរបួសធ្ងន់និងអ្នករួមដំណើរឈ្មាះឃួនវ៉ាន់ដារ៉ាស្នាក់នៅភូមិដូចគ្នា របួសស្រាល។

សមត្ថកិច្ចបន្តថា ករណីគ្រោះថ្នាក់នេះ មូលហេតុបណ្តាលមកពីរអ្នកបើកបរម៉ូតូរ៉ឺម៉កបុកគោហើយក៏រ៉េចង្កូដទៅបុករថយន្តដែលមានទិសដៅច្រាសគ្នា ។និងបណ្តាលឲ្យខូចខាតរថយន្តខាងមុខផ្នែកខាងស្តាំបន្តិចបន្តួច ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែងយករ៉ឺម៉កនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅរង់ចាំធ្វើការដោះស្រាយ ចំណែកជនរងគ្រោះត្រូវបានទៅសម្រាកព្យាបាលនៅគ្លីនិកឯកជន ៕ ធឿនព្រែកជ័យ


ចែករំលែក៖