ព័ត៌មានទាន់ហេតុការណ៍៖

បើកលឿនខ្វះការប្រុងប្រយ័ត្នទៅបុកជាមួយខឿនវិមានឯករាជ្យ្យខូចខាតយ៉ាងដំណំ

ចែករំលែក៖

 

ខេត្តតាកែវ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្នទៅ បុកជាមួយខឿនវិមានឯករាជ្យ ខេត្តតាកែវ បណ្តាលឲ្យខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោងប្រមាណ ២៣និង៥៥ នាទី នៅតាមបណ្តោយផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៧៧-៧៨ ស្ថិតក្នុងភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ កេច ភារុទ្ធ ភេទប្រុស អាយុ២៥ ឆ្នាំ ជានិសិ្សត មានទីលំនៅភូមិប្រហ៊ួត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលបានបើកបររថយន្តម៉ាក TOYOTA HIGHLANDER ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AD-0542 ទៅបុកជាមួយនឹងខឿនវិមានឯករាជ្យ្យបណ្តាលឲ្យខូចខាតរថយន្តផ្នែកខាងមុខ និងបាក់ខឿនវិមានឯករាជ្យ្មួមួយចំនួន តែមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ ។

បច្ចុប្បន្នបុរសដែលជាម្ចាស់រថយន្តខាងលើត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងបាននាំយករថយន្តមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរក្រុងដូនកែវ ដើម្បីកសាងសំណុំរឿងតាមច្បាប់៕ ភ្នំដា


ចែករំលែក៖