ព័ត៌មានទាន់ហេតុការណ៍៖

បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលយេនឌ័រនៅទីស្តីការក្រសួងការពារជាតិ

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ី មនដារី អគ្គនាយករង អគ្គនាយកដ្ឋាន កិច្ចការយោធាស៊ីវិលអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារ យេនឌ័រ ជំនួសមុខលោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារ ជាតិ ប្រធានក្រុមការងារយេនឌ័របានក្រើនរំលឹកដល់តំណាងនារីមកពីស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការខ.ភ.ម. និងយោធភូមិភាគ ទាំងអស់៥៦នាក់ ត្រូវត្រងត្រាប់ស្តាប់ បទឧទេ្ទសនាមពីលោកស្រី អ៊ុក ណានី ប្រធាននាយកដ្ឋាននីតិកម្ម ( ក្រុមប្រឹក្សា ជាតិកម្ពុជាដើម្បីស្ត្រី ) និងលោកស្រី គឹម ស៊ីផាត អគ្គនាយកអគ្គនាយកដ្ឋាន សមភាពយេនឌ័រ ក្រសួងកិច្ចការនារីដែលបង្ហាញទស្សនវិស័យសម្រាប់៥ឆ្នាំខាងមុខ ដោយ ផ្តោតសំខាន់លើការងារពង្រឹងសមត្ថភាព ដល់ស្ត្រីក្នុងវិស័យការពារ ជាតិឲ្យកាន់តែមានប្រសិទ្ធភាពប្រសើរឡើង ។

លោកស្រីឧត្តមសេនីយ៍ឯក អគ្គ នាយករងអគ្គនាយកដ្ឋានកិច្ចការយោធា ស៊ីវិលអនុប្រធានអចិន្ត្រៃយ៍ ក្រុម ការងារ យេនឌ័រខ.ភ.ម.លើកឡើងបែបនេះ ក្នុង វគ្គបណ្តុះបណ្តាលគ្រូបង្គោលយេនឌ័រ នៅទីស្តីការក្រសួងការពារជាតិ កាលពី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ដោយ លោកស្រីបន្តថា នេះជាលើកទី១ហើយ ដែលក្រសួងការពារជាតិបើកវគ្គបណ្តុះ បណ្តាលគ្រូបង្គោលយេនឌ័រក្នុងខ.ភ.ម. ។ ការបើកវគ្គរៀនសូត្រនេះជាការអនុវត្ត តាមផែនការសកម្មភាពយុទ្ធសាស្ត្រទី១ របស់ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រឆ្នាំ២០១៦-២០២០ របស់ក្រសួងការ ពារជាតិផងដែរ ។ រយៈពេល២ថ្ងៃនេះវគ្គបណ្តុះបណ្តាលយើងមានប្រធានបទ៣ជាគោលសម្រាប់សិក្សា ១-អនុសញ្ញាលុប បំបាត់រាល់ទម្រង់ការរើសអើងប្រឆាំង នឹងនារីភេទ ដែលហៅកាត់ថា ស៊ី-ដ ២-ទស្សនៈយេនឌ័រ ៣-អំពើហិង្សា ក្នុង គ្រួសារ ។

វគ្គបណ្តុះបណ្តាលសម្រាប់ប្រធាន បទទាំង៣ខាងលើមានរយៈពេលខ្លី តែ យើងមិនអាចពន្យារពេល៣.៤.៥. ថ្ងៃបានទេ ដោយសារលោក លោកស្រី ជាកម្មសិក្សាការីមានភារកិច្ចបំពេញការងារស្នូលនៅស្ថាប័នកងឯកភាព ។

ក្រោយពីបញ្ចប់វគ្គ លោកលោកស្រី នឹងបន្តបង្រៀនដល់នាយទាហាន នាយ ទាហានរង ពលទាហាន តាមកងឯកភាពរបស់ខ្លួនបានយល់ដឹងពីសិទ្ធិស្ត្រីក្នុងការ ចូលរួមកសាងអភិវឌ្ឍមាតុភូមិរបស់ខ្លួន តាមប្រធានបទនីមួយៗ ។ រាល់ចំណុច ណាមិនច្បាស់ត្រូវសាកសួរ សំខាន់ត្រូវចេះច្បាស់ខ្លួនឯងពេលទៅបង្រៀនបន្តអាចឆ្លើយតបនឹងសំណួររបស់បងប្អូន បាន ៕ សុខដុម

img_0689 img_0690 img_0692


ចែករំលែក៖