ព័ត៌មានទាន់ហេតុការណ៍៖

បើកឡានបុកគេហើយព្យាយាមបើករត់ត្រូវគេដេញចាប់បានមកវិញ

ចែករំលែក៖

ភ្នំពេញ៖ ប្តីប្រពន្ធមួយគូបើករថយន្តចេញពីមង្គលការជ្រុលទៅបុករថយន្តមួយគ្រឿង បើកនៅខាងមុខបណ្តាលឲ្យខូចខាតបន្តិចបន្តួច ព្យាយាមបើករត់ត្រូវបានគេដេញតាមចាប់បានមកវិញ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ស្តុបវត្តអង្កតាមិញ ក្នុងសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើយហេតុបានឲ្យនគរវត្តដឹងថា ប្តីប្រពន្ធមួយគូ បើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-1185 ទើបនឹងចេញពីពិធីមង្គលការបើកបរពីលិចទៅកើតបំណងបើកត្រឡប់ទៅ ផ្ទះលុះមកដល់ចំណុចកើតហេតុខាងលើដោយខ្លួនស្រវឹងស្រឿងៗផងនោះ បានជ្រុលចង្កូតទៅបុករថយន្តកូរ៉េមួយគ្រឿង ម៉ាក KIA ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AQ-2966 បើកបរដោយស្ត្រីម្នាក់រួមដំណើរ និងកូនបើកនៅខាងមុខបណ្តាលឲ្យបែកកាងខាងក្រោយខាងស្តាំបន្តិចបន្តួច តែមិនបានឈប់ដោះស្រាយនោះទេ បានព្យាយាមបើករត់ត្រូវបានម្ចាស់រថយន្តរងគ្រោះបើកដេញចាប់បាននៅចំណុចមុខ វីឡាអរគីដេតាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ហើយម្ចាស់រថយន្តរងគ្រោះបានទាក់ទងទៅសមត្ថកិច្ចភ្លាមៗដែរ។

ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌសែនបានចុះមកដល់កន្លែងកើតហេតុ និងបានឃាត់រថយន្តទាំងពីរគ្រឿង និងបានប្រគល់រថយន្តទាំងពីរគ្រឿងជូនទៅសមត្ថកិច្ចខណ្ឌពោធិសែនជ័យ និងបានឲ្យភាគីទាំសងខាងសម្រស់សម្រួសដោយភាគីខាងម្ចាស់រថយន្តបង្កបានចេញសំណងជួលជុលទៅរថយន្តរងគ្រោះទាំងអស់ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ សុខាសែនជ័យ


ចែករំលែក៖