ព័ត៌មានទាន់ហេតុការណ៍៖

បើទោះបីប្រឈមមុខតានតឹងផ្នែកនយោបាយ តែកូរ៉េខាងត្បូងមិន បោះបង់ពលរដ្ឋកូរ៉េខាងជើងឡើយ

ចែករំលែក៖

បច្ចុប្បន្នទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង តានតឹង ជាងពេលណាទាំងអស់ ក្រោយពេលកូរ៉េខាងជើង បានសាកល្បងកាំជ្រួចមីស៊ីលជាបន្តបន្ទាប់ និងគំរាមកំហែងដល់កូរ៉េខាងត្បូង ។

បើទោះបីកូរ៉េខាងជើងទទួលបានជោគជ័យនៅក្នុងវិស័យយោធា ប៉ុន្តែប្រទេសនេះតែងតែ ប្រឈមនឹងគ្រោះអត់ឃ្លាននៅក្នុងប្រទេស ហើយទីក្រុងព្យុងយ៉ាងតែងតែ ស្នើឲ្យសហគមន៍អន្តរជាតិផ្តល់ជំនួយមនុស្សធម៌។

នៅក្នុងឆ្នាំនេះ ស្ថានភាព រស់នៅរបស់ពលរដ្ឋកូរ៉េខាងជើង កាន់តែជួបផលលំបាក ជាងមុនដោយសារតែ សហគមន៍អន្តរជាតិ បង្កើនការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ក្រោយសាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប។ ប្រទេសដែលផ្តល់ជំនួយដល់កូរ៉េខាងជើងច្រើនបំផុតនោះ គឺចិន នៅពេលនេះដែរ ចិនក៏បានរិតបន្តឹង ការដាក់ទណ្ឌកម្មកូរ៉េខាងជើង ផងដែរ ដោយសារតែកូរ៉េខាងជើង មិនព្រមស្តាប់តាមចិន។

ចំណែករដ្ឋាភិបាលកូរ៉េខាងត្បូងវិញ មន្រ្តីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង កំពុងពិចារណាគ្រោងបន្ដផ្ដល់ជំនួយមនុស្សធម៌របស់ខ្លួន ទៅកាន់ប្រទេសផ្ដាច់ការ កូរ៉េខាងជើងវិញ តាមរយៈបណ្ដាអង្គការអន្ដរជាតិ ដូចដែលក្រុងសេអ៊ូល ស្វែងរកការផ្លាស់ប្ដូរជនស៊ីវិលអន្ដរកូរ៉េ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ។

ប្រទេសកូរ៉េខាងត្បូង បានផ្អាកជំនួយមនុស្សធម៌របស់ខ្លួនទៅកាន់ប្រទេសផ្ដាច់ការ កូរ៉េខាងជើង តាមរយៈភ្នាក់ងារអង្គការសហប្រជាជាតិ ចាប់តាំងពីប្រទេសផ្ដាច់ការបានធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ក្នុងឆ្នាំ២០១៦ប៉ុន្ដែប្រធានាធិបតី កូរ៉េខាងត្បូង លោក មូន ជេអ៊ីនបានថ្លែងក្នុងកិច្ចប្រជុំ ក្រុមប្រទេសសេដ្ឋកិច្ច G-20 ឲ្យដឹងថាជំនួយមនុស្សធម៌ មិនគួរពាក់ព័ន្ធជាមួយ នឹងស្ថានភាពនយោបាយនោះទេជាពិសេសភាពវេទនា របស់កូនក្មេងនៅក្នុងប្រទេសផ្ដាច់ការមួយនេះ តែម្ដង ។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចែអ៊ីនបានលើកឡើង ថាលោកត្រៀមជួបមេដឺកនាំកូរ៉េខាងជើងគឹម ជុងអ៊ិន។ ប៉ុន្តែ ជំនួបនេះអាចធ្វើបានលុះត្រាតែលោកគឺម ជុងអ៊ុនផ្អាកសាកល្បងនុយក្លេអ៊ែរនិង និងផ្អាកការបាញ់មីស៊ីលជាមុនសិន។ក្រោយបាញ់មីស៊ីលអន្តរទ្វីបកាលពីថ្ងៃអង្គារ ផ្គើនអាមេរិកកូរ៉េខាងជើងបានចាត់ទុកកូរ៉េខាងត្បូងទៅនឹងនំចំណីដែលខ្លួនអាចកំទេចបានស្រួល៕ ម៉ែវ សាធី


ចែករំលែក៖