ព័ត៌មានទាន់ហេតុការណ៍៖

បើមិនច្រឡំទេ ក្រុមតន្រ្តីព្រែកសណ្តែកទៀតហើយ! ក្រឡាប់រថយន្តនៅទៀបភ្លឺយប់មុិញបណ្តាលឲ្យអ្នកចំរៀងស្រីម្នាក់ស្លាប់បន្ទាប់ពី២ឆ្នាំកន្លងទៅ ក៏មានគ្រោះថ្នាក់ដូចគ្នាដែរ

ចែករំលែក៖

ខេត្តត្បូងឃ្មុំៈ ក្រុមតន្ត្រីព្រែកសណ្តែកមួយក្រុមដែលមានគ្នាជាង១០នាក់ បានក្រឡាប់រថយន្តទៀតហើយក្រោយពីត្រឡប់មកពីលេងក្នុងកម្មវិធីមង្គលការគេ ដោយធ្វើដំណើពេលយប់ ពេលមកដល់ ចំណុច ផ្លូវក្រាលគ្រួសក្រហម ស្ថិត ក្នុងភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ រថយន្តបានរេចង្កូនរអិលធ្លាក់ផ្លូវក្រឡាប់ខ្លួនឯង កាលពី វេលា ម៉ោង ៣និង ៤៥នាទីទៀបភ្លឺឈានចូលថ្ងៃ ទី ១៥ ខែ ឧសភា ឆ្នាំ២០១៧។ ករណីដូចគ្នានេះ ក្រុមតន្រ្តីព្រែកសណ្តែកនេះ កាលពីឆ្នាំកន្លងទៅ ក៏ជួបគ្រោះអកុសលបណ្តាលឲ្យអ្នកចម្រៀងស្លាប់យ៉ាងនេះដែរ ។

បើតាមសាក្សីដែលឃើញហេតុការណ៍បានប្រាប់ ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តក្រុមតន្ត្រី ព្រែក សណ្តែក ស្រុក ស៊ីធរកណ្ដាល ខេត្ត ព្រៃវែង ម៉ាក hyundia ដឹកក្រុមភ្លេង និងសម្ភារៈអកកេះ ធ្វើដំណើរមកពីប្រគំតន្ត្រីក្នុងពិធីមង្គលការគេ នៅរការខ្នុរ លុះ មកដល់ចំណុចកើតហេតុ សង្ស័យ អ្នកបើកបរ ងងុយ ដេក ធ្វើឲ្យរថយន្តរេចង្កូតធ្លាក់ផ្លូវក្រឡាប់ដោយខ្លួនឯងតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ខាងលើនេះ បណ្តាលឲ្យ អ្នក ចម្រៀង ស្រី ម្នាក់ ស្លាប់ ភ្លាមៗ នៅ កន្លែង កើតហេតុ និង មនុស្ស ១១នាក់ ទៀត រងរបួស ធ្ងន់ ស្រាល ត្រូវ សមត្ថកិច្ច បញ្ជូន ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ ។ ចំណែក សាកសព ជនរងគ្រោះ សមត្ថកិច្ច បាន ទាក់ទង ទៅ សាច់ញាតិ ដើម្បីមកទទួលយកទៅធ្វើបុណ្យ ៕ វណ្ណះ


ចែករំលែក៖