ព័ត៌មានទាន់ហេតុការណ៍៖

បេក្ខភាពវ័យ៤០ឆ្នាំទទួលបានជ័យជម្នះក្នុងការបោះឆ្នោតហ្ស៊ីមបាវេ

ចែករំលែក៖

លោក Nelson Chamisa អាយុ៤០ ឆ្នាំជាប្រធានគណបក្ស បដិវត្តន៍ដើម្បីផ្លាស់ប្តូរប្រជាធិបតេយ្យ MDC ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីជាលើកទីមួយនៅក្នុងប្រទេសនេះ ដោយ គ្មានការចូលរួមពីអតីតប្រធានាធិបតី Mugabe ដែលកាន់តំណែងតាំងពីឆ្នាំ ១៩៨០មក។

សារព័ត៌មាន Sputnik បានផ្សាយនៅថ្ងៃ ទី៣១ខែកក្កដា ថា លោក Nelson Chamisa ដែលជាបេក្ខភាពមានអាយុក្មេងបំផុត ទទួលបានជ័យជម្នះ ដោយទទួលបាន សំឡេងគាំទ្រខ្ពស់បំផុតនៅតាមការិយា ល័យបោះឆ្នោតជាង ១០ពាន់កន្លែងទូទាំង ប្រទេស។

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រជា ជនហ្ស៊ីមបាវេ បានចូលរួមការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងតំណាងរាស្រ្ត ជាលើកដំបូង ចាប់តាំងតែពីការទម្លាក់អតីតមេដឹកនាំ លោក មូហ្គាបេ (Mugabe) ដែលមានវ័យជាង ៩០ឆ្នាំចេញពីអំណាច។ សម្រាប់បេក្ខជនដែលបានចូលរួមប្រកួតប្រជែងយកតំណែងប្រធានាធិបតីមាន ចំនួន ២៣រូប ដោយសមាសភាពសំខាន់ៗ រួមមានលោក ម៉ាណង់ហ្គាវ៉ា (Mnan gawa) វ័យ ៧៣ឆ្នាំ មកពីបក្សកាន់អំណាច ZANU-PF និងលោក Nelson Chamisa វ័យ ៤០ឆ្នាំ មកពីបក្សប្រឆាំងដ៏ល្បីមួយគឺ MDC។

ថ្លែងកាលពីថ្ងៃអាទិត្យកន្លងទៅ មុនការ បោះឆ្នោតចាប់ផ្តើម លោក Robert Mug abe បានថ្លែងនៅចំពោះមុខប្រជាជនហ្ស៊ីមបាវេថា លោកនឹងមិនគាំទ្រចំពោះលោក Emmerson Mnangagwa ដែលបានឡើង ធ្វើជាប្រធានគណបក្ស ZANU-PFជំនួសរូប លោកឡើយ។

គួរជម្រាបថា ការបោះឆ្នោតខាងលើ គឺជាការបោះឆ្នោតលើកទីមួយហើយ ក្រោយ ពីរយៈពេល៣ទសវត្សរ៍ នៃការកាន់អំណាចរបស់អតីតប្រធានាធិបតី លោក Mug abe។ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ លោក Mugabe ដែលធ្លាប់កាន់តួនាទីជានាយក រដ្ឋមន្រ្តីផងដែរនោះ ត្រូវបានបង្ខំឲ្យចុះ ចេញពីអំណាច។ ចំណែកលោក Mnan gagwa ដែលជាអតីតប្រធានាធិបតី ពេលនោះបានស្បថឡើងឡើងកាន់អំណាចបន្តពីលោក Mugabe រហូតមកដល់ការបោះឆ្នោតនាថ្ងៃចន្ទដើមសប្តាហ៍នេះ៕ ម៉ែវ សាធី


ចែករំលែក៖