ព័ត៌មានទាន់ហេតុការណ៍៖

បេីកបរម៉ូតូខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុក​ បង្គោលរនាំងផ្លូវស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តព្រះវិហារ​ ៖​ យុវជន​ម្នាក់​បានជួបគ្រោះ​ថ្នាក់​ ចរាចរណ៍​នៅពេលកំពុង​បេីក​បរម៉ូតូបុករនាំងបាំងផ្លូវ​ ស្របពេល​ដែលប្រេីប្រាស់ល្បឿនលឿនហេីយខ្វះការប្រុង​ប្រយ័ត្ន​ បណ្តាល​ឲ្យ​ដួលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង​ ។

ហេតុការណ៍​នេះកើតឡើងកាលពីវេលាម៉ោង​ ០២និង២៥នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៦២ ឋិតនៅត្រង់ចន្លោះគីឡូម៉ែត្រលេខ៨៦.៨៧ ដែរស្ថិតក្នុងភូមិត្រពាំងល្អក់ ឃំុ រំដោះ ស្រុករវៀង ខេត្តព្រះវិហារ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា​ ហេតុការណ៍គ្រោះថ្នាក់ខាងលេីនេះ គឺបណ្តាលឲ្យយុវជនម្នាក់ ឈ្មោះ ហ៊នសំសីលា អាយុ ១៧ឆ្នាំ រស់នៅភូមិ បាក់ក្ដោង ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ​ស្លាប់​នៅហ្នឹងកន្លែងកេីតហេតុ​។

សមត្ថកិច្ច​បន្តថា​ យុវជន​នេះបេីកបរម៉ូតូម៉ាក ហុងដា ទ្រីមសង់ សេរីឆ្នាំ២០១៥ ពណ៍ខ្មៅ ពាក់ស្លាក់លេខ ព្រះវិហារ 1C 82.85 ធ្វេីដំណេីរពីខេត្តព្រះវិហារ ក្នុងគោលបំណងត្រលប់ទៅលំនៅ​ ដ្ឋានវិញ ដោយបេីកបរម៉ូតូខ្វះការប្រុងប្រយ័ត្ន ហេីយស្ថិតនៅក្នុងល្បឿនលឿន ទើបបណ្ដាលឲជ្រុលទៅបុករនាំងបាំងផ្លូវ ហេីយបណ្តាលអោយយុវជនខាងលេីស្លាប់ភ្លាមៗនៅនិងកន្លែងតែម្ដង។

បច្ចុប្បន្ន​សពជនរងគ្រោះត្រូវបានសាច់ញ្ញាតិនិងក្រុមគ្រួសារ ដឹកយកទៅធ្វេីបុណ្យតាមប្រពៃណីរ៕​ វណ្ណៈ


ចែករំលែក៖