ព័ត៌មានទាន់ហេតុការណ៍៖

បោះឆ្នោតថៃ៖ គណបក្សសម្ព័ន្ធមិត្តលោក ថាក់ស៊ីន ឈ្នះសំឡេងភាគច្រើន

ចែករំលែក៖

គណបក្ស​ ភឿថៃ មានសម្ព័ន្ធភាពជាមួយ​លោក ថាក់ស៊ីន ត្រូវបានគេប្រមើលមើលថា ជាគណបក្សទទួលបានសំឡេង​គាំទ្រ​​ច្រើនជាងគេ នៅក្នុងការបោះឆ្នោត​ ចាប់តាំងពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥រសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះ ។ លទ្ធផលផ្លូវការ អាចនឹង​ប្រកាស​នៅប៉ុន្មានម៉ោងខាងមុខទៀតនេះ ។

សូមបញ្ជាក់ថា នេះជាការបោះឆ្នោត​លើកដំបូងបំផុតនៅក្នុងប្រទេសថៃ បន្ទាប់ពីរដ្ឋប្រហារ​យោធា​ទម្លាក់រដ្ឋាភិបាលស៊ីវិលលោកស្រីយីងឡាក់ ក្នុងឆ្នាំ២០១៤ ។

ពលរដ្ឋថៃ​ប្រមាណ៥១លាននាក់​បានចេញបោះឆ្នោត​សាកលនេះ ។ កៅអីសភា​ប្រទេសថៃ​មានសរុប៥០០កៅអី ក្នុងនោះ គណបក្សភឿថៃ ត្រូវគេប៉ាន់ប្រមាណថា ឈ្នះបាន១៧៣ ច្រើនជាងគណបក្សដទៃទៀត​នៅក្នុងសភា ។ គណបក្ស ​Palang Pracharat ដែលគាំទ្រដោយពួកយោធានៃលោកប្រយុទ្ធ ចាន់អូចា នោះ បានអាសនៈ​តែ៩៦ប៉ុណ្ណោះ ។ គណបក្សតូចៗផ្សេងទៀត ក៏ទទួលបានសំឡេង​ប្រហាក់ប្រហែលគ្នា ៕


ចែករំលែក៖